ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត

ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត

ព្រះវិហារ ៖ ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់ បានយល់ដឹងច្បាស់អំពីជំនាញនគរបាលការពារព្រំដែន ហើយយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត។ ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញនគរបាលព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោកទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍ស្វាគមន៍ដដែល លោកឧត្តមសេនីយ៍ឯក វូ ហាក់ ក៏បានគូសបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះអាចដំណើរការទៅបានប្រកបដោយជោគជ័យ គឺដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ ជាពិសេសការជួយឧបត្ថម្ភទំនុកបម្រុង ទាំងការស្នាក់នៅ ការហូបចុក ពីសំណាក់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥។

ពីវេទិកាគណៈអធិបតីនាឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងណែនាំដល់អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ត្រូវចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩:០៩ព្រឹក ខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ក្រៃលែង ដែលកម្មសិក្សាទាំងអស់ បានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជ័យលាភី។ លោកបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះ គឺអាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចង្អុលដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានគាំទ្រទាំងស្មារតី សម្ភារ គ្រឿងបំពាក់ និងការធានាផ្គត់ផ្គង់គាំទ្រផ្នែកជីវភាពរបស់កងកម្លាំងបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានថ្លែងអរគុណដល់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក ដែលបានយកអស់កម្លាំងកាយចិត្តខិតខំធ្វើការបណ្តុះបណ្តាលកងកម្លាំង តាមស្តង់ដារគុណភាពដែលបានកំណត់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម ការពង្រឹងសមត្ថភាពវិជ្ជជីវៈនៃកងកម្លាំងគ្រប់ប្រភេទ រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនផងដែរ។ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឱ្យកងកម្លាំងនគរបាលការពារព្រំដែន ទទួលបានចំណេះដឹង ជំនាញក្នុងការបម្រើកិច្ចការ ការងារការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនិងស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ។

បើតាមលោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបញ្ជាក់ថា ការប្រឡងត្រួតពិនិត្យបញ្ចប់វគ្គឆ្លងតាមរយៈការធ្វើលំហាត់បាញ់គ្រាប់ពិតតម្រង់ផ្ទាំងស៊ីប ចង្ងាយ ១០០ម៉ែត្រ ដោយប្រើប្រាស់អាវុធ AK-47 និងការធ្វើលំហាត់វិញ្ញាសានៅពេលប្រឡងបញ្ចប់វគ្គយើងបានសង្គេតឃើញថា៖ លទ្ធផលល្អ ចំនួន ៥២នាក់ ស្មើនឹង ២៨% ល្អបង្គួរ ចំនួន ៩២នាក់ ស្មើនឹង ៥០% និងលទ្ធផលមធ្យម ចំនួន ៣៧នាក់ ស្មើនឹង ២២%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.