ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប្លែកៗៗកំហុសអ្នកណា? លុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើនត្រូវបានគេគាស់លួចយកនេះបើតាមការអះអាងពីម្ចាស់ផ្ទះ តែអ្វីដែលគួរឲ្យឆ្ងល់ម្ចាស់ផ្ទះមិននៅជាងមួយខែកន្លះទៅហើយ(ហេតុអ្វីបានទុកប្រាក់និងទ្រព្យសម្បត្តិចោលបែបនេះ)?

ប្លែកៗៗកំហុសអ្នកណា? លុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើនត្រូវបានគេគាស់លួចយកនេះបើតាមការអះអាងពីម្ចាស់ផ្ទះ តែអ្វីដែលគួរឲ្យឆ្ងល់ម្ចាស់ផ្ទះមិននៅជាងមួយខែកន្លះទៅហើយ(ហេតុអ្វីបានទុកប្រាក់និងទ្រព្យសម្បត្តិចោលបែបនេះ)?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្លែកៗៗកំហុសអ្នកណា?
លុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើនត្រូវបានគេគាស់លួចយកនេះបើតាមការអះអាងពីម្ចាស់ផ្ទះ តែអ្វីដែលគួរឲ្យឆ្ងល់ម្ចាស់ផ្ទះមិននៅជាងមួយខែកន្លះទៅហើយ(ហេតុអ្វីបានទុកប្រាក់និងទ្រព្យសម្បត្តិចោលបែបនេះ)?

ខេត្តបាត់ដំបង÷មានរឿងដ៏ភ្ញាក់ផ្អើល ហើយពិតជាប្លែក មិនដែលមានទេពីមុនមកនៅស្រុកសំពៅលូន ប្រហែលនេះជារឿងថ្មី ហើយជាលើកទី១ ដល់ម្ចាស់ផ្ទះទុកលុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើននៅក្នុងផ្ទះហើយមិននៅផ្ទះរយៈពេលជាងមួយខែកន្លះ។
នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៥៥ នាទី កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានទទួលពត៌មាន ពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចយើងឲ្យដឹងថា មានករណីលួចកាត់ទ្វារ ចូលលួចយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការក្រោយពេលទទួលពត៌មានភ្លាមៗ ក្នុងថ្ងៃដដែលសមត្ថកិច្ចកម្លាំងនគរបាលប៉ុស្តិ៍សន្តិភាពនិងកម្លាំងជំនាញនីអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះទៅដល់ផ្ទះកន្លែងកើតហេតុ ស្ថិតនៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ កម្លាំងសមត្ថកិច្ចបានជួបជាមួយជនរងគ្រោះ ដែលបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យដឹងថា  នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៧ ជាង ខណៈពេលដែលជនរងគ្រោះជាម្ចាស់ផ្ទះ÷
១,ឈ្មោះ ភួង ផល្លា ភេទស្រី អាយុ ៤១ ឆ្នាំ ២,ឈ្មោះ ហ៊ឹម សុភាព ហៅ ដារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្តី  វិលត្រឡប់មកពីខេត្តឧត្តមានជ័យ ពេលមកដល់ផ្ទះ  ចាក់សោរបើកទ្វារខាងមុខចូលមកក្នុងផ្ទះ ស្រាប់តែឃើញមានឥវ៉ាន់ របស់របរនៅក្នុងផ្ទះ រាយរប៉ាត់របាយ និងបានពិនិត្យមើលទ្វារខាងក្រោយផ្ទះចំហរ មានស្នាមចោះស័ង្កសីមួយប្រឡោះលើកន្លែងកន្លឹះទ្វារ  ក្រោយមកនៅពេលដែលគាត់ទៅមើលសម្ភារៈគ្រឿងអលង្ការ ប្រាក់កាសដែលទុកក្នុងការបូប ក្នុងទូរ ក្នុងបន្ទប់ដេក  ឃើញទ្វារចំហ ក៏ដឹងបាត់ រួមមាន ៖ 
១,ប្រាក់ខ្មែរ ចំនួន ១៣៩.០០០.០០០៛ (មួយររយសាមសិបប្រាំបួនលានរៀល) ,
២,ប្រាក់ដុល្លារ ២.៨៥០ $ (ពីរពាន់ប្រាំបីរយហាសិបដុល្លា) ,
៣,ប្រាក់បាត ២៨០.៧០០ បាត (ពីរសែនប្រាំបីម៉ឺនប្រាំពីររយបាត)  ,
៤, ខ្សែរកមាស  ចិញ្ចៀនមាស ខ្សែរដៃមាស និងចិញ្ចៀនពេជ្រ សរុបមានចំនួន០៥ដំឡឹង   ដោយមិនដឹងអ្នកណាចូលលួចយកទៅបាត់ដោយរូបគាត់នឹងប្តីបានចាក់សោរទ្វារផ្ទះទុកចោលគ្មានអ្នកណានៅអស់រយៈពេល ០១ ខែជាងមកហើយ  ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងករណីខាងលើពួកគាត់បានឃើញ មានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាពបានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនិងកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកស្នងការរងបានចុះធ្វើការស្រាវមុខសញ្ញា និងពិនិត្យនៅទីតាំងកន្លែងកើតហេតុផងដែរ។ តើពិតទេសូម្បីតែលុយ១០មុឺនដាក់ក្នុងហោប៉ៅក៏ត្រូវលូកមើលជាញឹកញាប់ដែរ។ទៀវ ដារិន(១៤)

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.