ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយ យោធិនចូលនិវត្តន៍-ពិការ និងគ្រួសារយោធិន ពលី-មរណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយ យោធិនចូលនិវត្តន៍-ពិការ និងគ្រួសារយោធិន ពលី-មរណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយ យោធិនចូលនិវត្តន៍-ពិការ និងគ្រួសារយោធិន ពលី-មរណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ!

អនុវត្តតាមប្រសាសន៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ យោធិន នៃ កងរាជអាវុធហត្ថ ចូលនិវត្តន៍-ពិការ និង តំណាង គ្រួសារយោធិន ពលី-មរណៈ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១២៩នាក់ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា ជូនដល់យោធិនចូលនិវត្តន៍-ពិការ និងគ្រួសារគ្រប់ៗគ្នា ព្រមទាំងបានណែនាំអំពីការ រៀបចំផែនការសេដ្ឋកិច្ច ក្នុងគ្រួសារឲ្យបានហ្មត់ចត់ ចេះតាមដាននិង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិងបរិស្ថានស្អាត ដើម្បីសុខភាពគ្រប់គ្នា។ លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនចូលនិវត្តហើយក៏ដោយ សម្រាប់រូបលោកដែល ធ្លាប់រួមការងារជាមួយគ្នា លោកនៅតែមានមនោសញ្ចេតនា ដូចជាសាច់ញាតិបងប្អូនរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ ហើយចំពោះបងប្អូនវិញ ក៏ត្រូវជួយសហការរក្សាសន្តិសុខសុវត្ថិភាពមូលដ្ឋានខ្លួនរស់នៅ និងត្រូវចេះជួយសង្កេតហេតុការ ផ្តល់ព័ត៌មានពាក់ព័ន្ធ បទល្មើសគ្រប់ប្រភេទ ដល់សមត្ថកិច្ច ដើម្បីបង្កាទប់ស្កាត់គ្រប់បទល្មើស និងបង្ក្រាបបានទាន់ពេលវេលា។

ក្រោយពីការសំណេះសំណាលសួរសុខទុក្ខរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់ យោធិនចូលនិវត្តន៍ និងតំណាងគ្រួសារទាំង១២៩នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ០២ការុង, មី ០២កេស, ទឹកសុទ្ធ ០២កេស រួមនិងថវិកា ១០ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.