ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្តរាជធានីភ្នំពេញ

ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្តរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្តរាជធានីភ្នំពេញ!

ថ្មីទៀតហើយ ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម  រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣​ កែងផ្លូវ​១៣០​ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងតឹងរឹងបំផុត ដោយចាប់ផ្តើម ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ គិតមកដល់ត្រឹមថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ បង្ក្រាបបាន ២៨លើក = ១៤៣នាក់
ក្នុងនោះរួមមាន៖
– ក្រុម AC = ១១នាក់ (មានប្រវត្តិ ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាព ដេញកាប់ និងគប់គ្នា នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ)។
– ក្រុម លូ៥(៩៨) = ០៦នាក់ (មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលាន យន្តហោះ ពោធិ៍ចិនតុងនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤)។
– ក្រុម ZK (សាំងគីម) = ០១នាក់ (មានប្រវត្តិ ដេញកាប់ក្រុម JR (ចង្រិត) ឲ្យខូចម៉ូតូ ០២គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអំពិល)
– ក្រុម EH = ០៣នាក់ (មានប្រវត្តិ ដេញវាយគ្នាដោយប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១និងដើមឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអំពិល)។
– ក្រុម TTP (ទួលទំពូង) = ២១នាក់ (ប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ នៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ)។
– ក្រុម DMS (ក្រុមដើមស្តៅ) = ០៨នាក់ (ពាក់ព័ន្ធ ឆក់ទូរស័ព្ទចំនួន០២លើក ចំណុចផ្លូវ ជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឬស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង្រ និងធ្លាប់ វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់។
– ក្រុម N.K.V (នាគវ័ន្ត) = ០៥នាក់ (ពាក់ព័ន្ធប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ តាមដងផ្លូវនាម៉ោង០៣ទៀបភ្លឺ នៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម និងនៅ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
– ៨៨ នាក់ផ្សេងទៀត ជាក្មេងទំនើងពុំមានឈ្មោះក្រុម និងមួយចំនួនជាសិស្សសាលា ដែលខ្លះពាក់ព័ន្ធករណីប្រមូលផ្តុំគ្នា ជក់គ្រឿងញៀន ជក់កញ្ឆា ជក់វ៉ែប លេងបៀ បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបើកក្នុងល្បឿនលឿនបន្លឺសម្លេងខ្លាំងៗ ផឹកស៊ីចាក់ធុងបាស់ នៅតាមទីសាធារណៈពេលយប់អធ្រាត្រ។ល។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

                      

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.