ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ

​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បន្ត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ដូច​ភ្លៀងរលឹម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​បាន​នឹង​កំពុង​បន្ត​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​ទ្រង់ទ្រាយ​បច្ចេកទេស​ស្ថិត​ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣​ដូច​ភ្លៀងរលឹម​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមការងារ​ជំនាញ​ខាង​លើ​បានឲ្យដឹងថា ការត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ឬ​យានយន្ត​កែច្នៃ​ទ្រង់ទ្រាយ​កាលពី​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​ម្សិលមិញ​មាន​ចំនួន​១៨​គ្រឿង ដោយ​ការងារ​នេះ ត្រូវបាន​ជំនាញ​អនុវត្ត​ជាប់​ជាប្រចាំ ក្នុង​គោលបំណង​ត្រួតពិនិត្យ​លក្ខណៈ និង​ទ្រង់ទ្រាយ​របស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរ​នៅ​លើ​ដង​វិថី​នានា ដូចជា​រថយន្ត​ខ្នាត​ធំ​ទ្រុង​វែង​ឬ​ខ្ពស់ និង​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ជាដើម​។​ហើយ​ការត្រួតពិនិត្យ​នេះ បើ​មាន​យានយន្ត​ណា​កែច្នៃ​ខុស​ទ្រង់ទ្រាយ​ក្រុមការងារ​នឹង​ចាត់វិធានការ​ភ្លាមៗ ប៉ុន្តែ​យានយន្ត​ណា​មាន​លក្ខណៈ​ត្រឹមត្រូវ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​បន្តទៀត​។​

​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស បានឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​១៨​គ្រឿង ប៉ុន្តែ​រថយន្ត​ទាំងអស់​ខាងលើ​ក្រោយពី​បាន​ពិនិត្យ គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ទាំងអស់ ទើប​ក្រុមការងារ​ជំនាញ​អនុញ្ញាត​ឲ្យ​វិល​ទៅកាន់​គោលដៅ​របស់​ខ្លួន​។​

​សូមជម្រាបថា បច្ចុប្បន្ន​ក្រុម​ការងារ​ផ្នែក​ជំនាញ បាននិងកំពុង​បន្តសកម្មភាព​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅតាម​ដងផ្លូវ​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​តាម​គោលការណ៍​ដ៏​ចម្បង​របស់​រដ្ឋបាល​ខេត្ត​កែប​៕ សេង ណា​រិទ្ធ​

 

 r180817h1

r180817h2

r180817h3

r180817h4

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.