ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

មេបញ្ជាកា​រកង​រាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យ អញ្ជេីញសំ​ណេះសំ​ណាល​ជាមួយ​យោធិន នៃ​កង​រាជអាវុធហត្ថចូល​និ​វត្តន៍ ពិការ ​បាត់បង់​សមត្ថភា​ព និងគ្រួសា​រពលី​-មរណៈ

មេបញ្ជាកា​រកង​រាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យ អញ្ជេីញសំ​ណេះសំ​ណាល​ជាមួយ​យោធិន នៃ​កង​រាជអាវុធហត្ថចូល​និ​វត្តន៍ ពិការ ​បាត់បង់​សមត្ថភា​ព និងគ្រួសា​រពលី​-មរណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេបញ្ជាកា​រកង​រាជអាវុធហត្ថខេត្តបន្ទាយមាន​ជ័យ អញ្ជេីញសំ​ណេះសំ​ណាល​ជាមួយ​យោធិន នៃ​កង​រាជអាវុធហត្ថចូល​និ​វត្តន៍ ពិការ ​បាត់បង់​សមត្ថភា​ព និងគ្រួសា​រពលី​-មរណៈ

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធហ​ត្ថខេត្តបន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទីទី០៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាពក្នុងពិ​ធីសំណេះសំណា​លជាមួយយោ​ធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី–មរណៈ ចំនួន៨​១នាក់ ដើម្បីអបអរសាទររំលឹក​ខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតក​ងរាជអាវុ​ធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)។ពិធីនេះ ប្រារព្ធធ្វើឡើងនៅសា​លប្រជុំធំ ជាន់ទី២ អគារសេនា​ធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជេីញចូលរួម​ពីលោកមេបញ្ជាការរង លោ​កប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង–ស្រុកទាំង៩ និងយោធិន នៃកងរា​ជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់ស​មត្ថភាព និងគ្រួសារពលី–មរណៈ សរុបចំនួន​៨១នាក់ផងដែរ

នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខ​ទុក្ខពីសំណាក់​លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការក​ងរាជអាវុធហ​ត្ថលើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បា​ត់បង់​សមត្ថភាព និងគ្រួសារពលី–មរណៈ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ​មេបញ្ជាការក៏បានរំឭកអំ​ពីភាពអង់អាចក្លាហានរបស់យោធិន ដែលបានខិតខំត​ស៊ូពុះពារលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ​ទាំងមូលរ​ហូតដ​ល់ទទួលបាននូវសុខសន្តិភាពពេញលេញ

លោកឧត្តមសេនីយត្រី បន្តថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាង​សំខាន់ក្នុងកិច្ចការ​ពារបូរណ​ភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធា​នាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង​ប្រជាជនកម្ពុជា។ មួយវិញទៀត លោកឧត្តមសេនីយ៍ត្រី ក៏បានមាន​ប្រសាសន៍ផ្តាំផ្ញើរដល់ប​ងប្អូនជាយោធិន​ចូលនិវត្តន៍ សូមចូលរួមថែរក្សាសុខភាពឱ្យបានល្ឣប្រសើរ ព្រោះសុខ​ភាពគឺជាកត្តាសំខាន់

ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយក​ឣំណោយរប​ស់លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឣគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជឣាវុធ​ហត្ថលើផ្ទៃប្រទេស ចែកជូនដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និងគ្រួសារពលី–មរណៈ ចំនួន៨១ នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន១​កេសតូច, ត្រីខ២យួរ,ភេសជ្ជ:២កេស ,,អង្ករ២៥គីឡូក្រាម , សារ៉ុង១ រួមនឹងថវិកា​ចំនួន២០ម៉ឺ​នរៀលផងដែរ

                         

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.