ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អភិបាលខេត្តបាត់ដំបង ប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីរាជការមន្ទីរមួយចំនួនជុំវិញខេត្ត

អភិបាលខេត្តបាត់ដំបង ប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីរាជការមន្ទីរមួយចំនួនជុំវិញខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរួមានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរកិច្ចការនារី។

ពិធីនេះមានការអញ្ជើញចូលរួមថ្នាកអភិបាលរងខេត្ត, អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត កងកម្លាំង និងមន្រ្តីរាជការជាច្រើននាក់ដែរ។

បន្ទាប់ពីលោក សន រតនា នាយកទីចាត់ការធនធានមនុស្សរដ្ឋបាលខេត្តបានឡើងអានដីកាលេខ០៣៦/២៤ដក.តត ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការរួចមក។

លោក សុខ លូ បានថ្លែងថា ការប្រកាសចូលកាន់តំណែងរបស់មន្រ្តីរាជការរួមគ្នាមានមន្រ្តីរាជការសាលាខេត្ត, មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ត, មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរកិច្ចការនារី នៃខេត្តបាត់ដំបង។

លោកអភិបាលខេត្តបានបន្តថា ការផ្លាស់ប្តូរតែងតាំង និង ប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ជារឿងទូទៅ ធម្មតាទេ ព្រោះការប្រកាសតែងតាំងជូនមន្រ្តីទូទៅ គឺមិនមានប្លង់រឹងនោះទេ។

លោកសូមឱ្យមន្រ្តីដែលទើបប្រកាសចូលកាន់តំណែងថ្មីទាំងអស់នេះត្រូវសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អចំពោះមន្រ្តីត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួន គឺធ្វើការបម្រើផ
លប្រយោជន៍ប្រជាពលរដ្ឋជាធំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.