ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំង ប្ដេជ្ញាសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការវែកមុខរកជនល្មើសដែលនៅតែបន្តលួចចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ

មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំង ប្ដេជ្ញាសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការវែកមុខរកជនល្មើសដែលនៅតែបន្តលួចចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ ជនឆ្លៀតឱកាសមួយចំនួនតូចក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តលួចធ្វើសកម្មភាពរុករានទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិពួកគេពុំមានកោតក្រែងអ្វីឡើយ។ បើទោះជាអាជ្ញាធរខេត្តបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងចេញសេចក្តីណែនាំ និងផ្សព្វផ្សាយអំពីការរឹតបន្តឹង ករណីការចូលទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ តាំងពីថ្នាក់ស្រុក រហូតដល់ថ្នាក់មូលដ្ឋានជាញឹកញាប់ និងបានប្រើនូវវិធានការច្បាប់ចំពោះជនដែលបានរំលោភបំពានដីព្រៃលិចទឹករបស់រដ្ឋ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ជនឱកាសនិយមមួយចំនួនតូចនៅតែបន្តលួចប្រព្រឹត្តបទល្មើសខាងលើនេះ ដោយមិនខ្លាចក្រែងច្បាប់សូម្បីតែបន្តិចសោះឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានរាយការណ៍ និងបានផ្ញើទាំងរូបភាពពាក់ព័ន្ធ និងសកម្មភាពដែលជនល្មើសដែលបានទន្ទ្រាដីព្រៃលិចទឹករបស់រដ្ឋមកកាន់ភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ក្នុងបំណងឲ្យជួយផ្សព្វផ្សាយដើម្បីឲ្យព័ត៌មាននេះ បានលឺដល់ថ្នាក់ដឹកនាំ។

បើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះ ពួកគាត់បានបញ្ជាក់ថា ដីព្រៃលិចទឹករបស់រដ្ឋមួយកន្លែង ដែលជនល្មើសលួចចូលឈូសឆាយទន្ទ្រាននោះ នៅចំណុចទំនប់ប្រាំងចាស់ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ត្រូវបានជនល្មើសលួចយកត្រាក់ទ័រចំនួន២គ្រឿង ចូលឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតារយៈពេលថ្មីៗនេះ ហើយក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញឲ្យចុះទៅពិនិ ត្យជាក់ស្ដែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០២៤ថា ពាក់ព័ន្ធករណីដែលមានជនល្មើសបានលួចចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹក របស់រដ្ឋនៅចំណុចខាងលើនេះ ក្រុមការងារខណ្ឌរដ្ឋបាលជលផល ដែលមានរូបលោកជាអ្នកដឹកនាំ បានសហការជាមួយអាជ្ញាធរស្រុកកំពង់លែង និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យដល់ទីតាំងកើតហេតុជាក់ស្ដែងរួច ហើយដែរ គឺជនល្មើសពិតជាបានយកគ្រឿងចក្រចំនួន២គ្រឿងចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចទំនប់ប្រាំងចាស់ ក្នុងភូមិដូនវាត ឃុំកំពង់ហាវ ស្រុកកំពង់ លែង អស់ទំហំប្រមាណជា៣ហិកតាពិតប្រាកដមែន។

ករណីនេះដែរ កម្លាំងរបស់លោកកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាឲ្យបានច្បាស់លាស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តែទន្ទឹមនឹងនេះលោកស្នើសុំយ៉ាងទទូចដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មេត្តាសហការជាមួយកម្លាំងជំនាញ របស់លោកដើម្បីស្វែងរកមុខសញ្ញាជន ល្មើសឱ្យបានច្បាស់លាស់ មុននិងរៀបចំឯកសារបញ្ជូនទៅតុលាការ។

លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមករាល់កម្មវិធីអង្គប្រជុំផ្សេងៗ លោកតែងតែបានលើកឡើងអំពីបញ្ហាការទប់ស្កាត់ និងបង្ក្រាបជនឆក់ឱកាសមួយចំនួ នតូចដែលនៅតែហ៊ានលួចចូលទន្ទ្រានដីព្រៃលិចទឹករប ស់រដ្ឋយកធ្វើជាកម្មសិទ្ធិជាញឹកញាប់ផងដែរ។

រីឯចំណែកការគ្រប់គ្រងគ្រឿងចក្រកន្លងមក អាជ្ញាធរស្រុកក៏បានដាក់ផែនការយ៉ាងតឹងរឹងជាទីបំផុតទៅដល់អាជ្ញាធរឃុំ គ្រប់ឃុំត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់អំពីចំនួនគ្រឿងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវពិនិត្យតាមដានរាល់សកម្មភាព ដែលគ្រឿងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លួនពេលចេញធ្វើសកម្មភាពភ្ជួររាស់ដីស្រែ។ចៀសវាងការលួចបន្លំឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ ទីចុងបំផុតជនឆក់ឱកាសមួយចំនួនតូចនៅតែឆ្លៀតឱកាសទាល់តែបាន។ តែករណីនេះលោកមិនលើកលែង នោះទេ គឺកម្លាំងរបស់លោកកំពុងដុតដៃដុតជើងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ក្នុងការវែក មុខរកជនល្មើសដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.