ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

អភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតដល់ប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំបង្កើតឱ្យមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តពោធិ៍សាត់

អភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតដល់ប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំបង្កើតឱ្យមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត បានអនុញ្ញាតដល់ប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជុំវិញការរៀបចំបង្កើតឱ្យមានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រចាំខេត្តពោធិ៍សាត់។

គោលបំណងក្នុងកិច្ចពិភាក្សា សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានគោលដៅ៖

*ទី១៖ ការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តពោធិ៍សាត់
*ទី២៖ ការរៀបចំចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តពោធិ៍សាត់។

គួរជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MS MEs) នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិក ចំនួន ជាង៦០០នាក់ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យមជា ១៨០០ក្រុមហ៊ុន ដែលមានសាខាតាមខេត្តចំនួន៧ រួមមាន ខេត្ត កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ខេត្ត ក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប និងគ្រោងពង្រីក ទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួន ដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន។ សមាគមមានទិសដៅក្នុងការបង្កើត សមាគមសហគ្រិនវ័យ ក្មេងកម្ពុជាសាខាឱ្យបានគ្រប់ខេត្តត្រឹមឆ្នាំ២០២៦៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.