ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ៖ ការរំដោះប្រជាពលរដ្ឋចេញពីគុកឥតជញ្ជាំង នៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅ ថ្ងៃ ៧ មករា១៩៧៩ គឺដោយសារការដាក់ជីវិតរបស់សម្តេចតេជោ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ៖ ការរំដោះប្រជាពលរដ្ឋចេញពីគុកឥតជញ្ជាំង នៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅ ថ្ងៃ ៧ មករា១៩៧៩ គឺដោយសារការដាក់ជីវិតរបស់សម្តេចតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងថា ការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺដោយសារការដាក់ជីវិត ការប្តូរជីវិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកបានសម្រេចចិត្តធ្វើការភៀសខ្លួន ធ្វើដំណើរទៅរំដោះជាតិចូលទៅក្នុងទឹកដីវៀតណាម។

ការថ្លែងរបស់លោក ព្រហ្ម ផេង ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤ នៅស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរយមពីលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាអនុប្រថានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី ថ្នាក់ដឹកនាំគណបក្សស្រុក និងពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ព្រហ្ម ផេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

គ្រប់ដំណាក់កាល គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសបានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បានបញ្ចប់សង្គ្រាមរំាំរ៉ៃក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោឆ្នាំ១៩៩៨ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើនទៀត ពិសេសរក្សាបានសន្តិភាព កសាងប្រទេសឡើងវិញ ពីបាតដៃទទេក្រោមគំនរផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។

លោកថាការប្រារព្ធពិធីដ៏ឱឡារិកនេះ ឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារ ធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិនៅ គ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។យើងទាំងអស់ គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។

លោក ព្រហ្ម ផេង ក៏បានប្រកាសជូនការដូរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នូវអគារសាលប្រជុំគណបក្សស្រុកសង្គមថ្មី១ខ្នង តម្លៃជិត៥មុឺនដុល្លា ដោយលោក និងលោក សំ លាងទ្រី ជាអ្នកកសាងអគារ ចំណែករបងជុំវិញគឺគណបក្សស្រុកជាអ្នកកសាង៕ដោយ លឹម សាវុធ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.