ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ក្មេង​ទំនើង​៨​នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​កាន់កាប់ ដឹកជញ្ជូន​អាវុធ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន

កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ក្មេង​ទំនើង​៨​នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​កាន់កាប់ ដឹកជញ្ជូន​អាវុធ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ក្មេង​ទំនើង​៨​នាក់ ទៅ​សាលាដំបូង​ខេត្ត ករណី​កាន់កាប់ ដឹកជញ្ជូន​អាវុធ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​០៥​និង​០០​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​បើក​ប្រតិបត្តិការ បង្ក្រាប​និង​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន​០៨​នាក់ ១.​ឈ្មោះ​ធី ចាន់ទី ភេទ​ប្រុស ២៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត , ២.​ឈ្មោះ អ៊ី​ម ណា​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​, ៣.​ឈ្មោះ ព្រែក វ៉ែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​, ៤.​ឈ្មោះ​ភាព សុ​ភី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​,៥.​ឈ្មោះ នឿ​ត មិនា​(​យ៉ា​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​, ៦.​ឈ្មោះ លៀង សុខលាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​, ៧.​ឈ្មោះ ណាក់ ណា​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​, ៨.​ឈ្មោះ ផេង ម៉េង​លី (​តុ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។​

 

ការឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​៨​នាក់​ខាងលើ​ពាក់ព័ន្ធ​ករណី​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមមាន ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​1W-9101 ចំនួន​០១​គ្រឿង​, ២.​កាំបិត​កែច្នៃ ប្រវែង​៥៨​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ៣.​ដំបង​ឈើ ប្រវែង​៩៧​សង់ទីម៉ែត្រ ចំនួន​០១​ដើម​។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បានឱ្យដឹងថា កាលពី​វេលា​កើតហេតុ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានទទួល​ព័​ត៍​មាន​ពី​ក្រុម​សង្គ្រោះបន្ទាន់​ក្រុង​ប៉ោយប៉ែត មាន​ករណី​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម ដេញ​វាយ​គ្នា​នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

 

ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​យកមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ ដោយ​ពួកគេ និង​បក្ខពួក គឺជា​ក្រុម​TB (​តា​ប៊​ន​) នៅក្នុង​ក្រុង​ប៉ោយប៉ែត មាន​ជម្លោះ​ជាមួយ​ក្រុម​OMB (​អូរ​អំបិល​) ក្រុង​សិរីសោភ័ណ ហើយ​បាន​ណាត់​វាយ​គ្នា​នៅ​ទីតាំង​កើតហេតុ​។

ក្នុងនោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​០៦​នាក់​បន្ថែមទៀត ហើយ​នាំមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​បានធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន ជា​លទ្ធផល​គឺ​វិជ្ជមាន​ចំនួន​០៣​នាក់ អវិជ្ជមាន​ចំនួន​០៥​នាក់​។ លោក​បន្តថា ក្រុម​TB (​តា​ប៊​ន​)​ដែល​បង្ក្រាបបាន ពួកគេ​បាន​ចង​ជា​គ្រុប និង​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​Messenger ហើយ​ច្រើន​ប្រមូលផ្តុំ និង​ណាត់​ជួបគ្នា នៅ​ម្ដុំ​បូរី​សាន​ហូរ ក្រុម​នេះ​ច្រើន​មាន​គូរ​ជម្លោះ​ជាមួយ​ក្រុម​OMB (​អូរ​អំបិល ក្រុង​សិរីសោភ័ណ​) និង​ក្រុម​JKH (​ជើង​កន្ត្រៃ​ហោះ​) ក្រុង​ប៉ោយប៉ែត​។​

ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ ក្មេង​ទំនើង​ទាំងអស់ បាន​ឆ្លើយ​សារ ភាព​ថា ពួកខ្លួន​ពិតជា​បាន​ប្រមូលផ្តុំ​គ្នីគ្នា​ផឹកស៊ី​ជា​ក្រុម និង​បាន​ប្រមូល​បក្ខពួក​មាន​ទាំង​ដំបង និង​កាំបិត​ដេញ​កាប់​ទៅ​ក្រុម​OMB ពិតប្រាកដ​មែន​។

 

ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​វត្ថុតាង ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ចាត់​ការបន្ត​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បានឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើនេះ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅ​សៀ​ល​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.