ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

(កម្ពុជា-ថៃ)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កម្ពុជា ជាមួយនឹង កងទ័ពភូមិភាគទី១ ថៃ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ធ្វើការសម្រេច ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំ សណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យា ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយក នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធ ខេត្តជាប់ព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ។

សម្រាប់កិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃនេះ គឺដើម្បីពិភាក្សាលើកកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម ក្នុងការកែសម្រួល ការអភិវឌ្ឍន៍លើវិស័យផ្សេងៗ និងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នកងទ័ព ស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដែលជាគុណប្រយោជន៍ សម្រាប់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រវាងយោធភូមិភាគទី៥ ជាមួយនឹងកងទ័ពភូមិភាគទី១ ថៃ។

ជាមួយគ្នានោះ កិច្ចប្រជុំនេះ គឺសម្រាប់ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី៣០ (RBC-30) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីសម្រេច ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈិតសៈនុផុង រ៉តស៊ីរិ មេបញ្ជាការកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃឡង់ដ៏ នៅសាលប្រជុំសណ្ឋាគារ Krungsri River ខេត្តព្រះនគរស្រីអយុធ្យា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.