ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

​លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់រ​ង​ការរិះគន់​ថា​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ធំ ប្រភព​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន បានឱ្យដឹងថា លោក ឡ​ង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់ ខេត្តកំពង់ធំ​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​ដែល​កំពុង​កើត​មាន​ពេញបន្ទុក​ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្តាន់ ដោយ​ក្នុង​នោះ​មានឈ្មោះ ហ៊ ជំនិត​លោក​អភិបាលស្រុក​ដែល​កំពុង​រវល់​ឥត​ស្រាក​ស្រា​ន​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ស្រុក​សណ្តាន់ និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ណា​ដែល​មិន​ជួយ​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​។​

​ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងទៀតថា មន្ត្រីក្រោមឱវាទ​នៅក្នុង​ស្រុក​សណ្តាន់ មិនសូវ​ពេញចិត្ត​ចរិត​ច្រងេងច្រងាង និង​ពាក្យ​សម្តី​គ្មាន​សីលធម៌ ពិសេស​ពេល​ផឹកស៊ី​ម្តងៗ​តែង​ប្រើ​អំពើហិង្សា​រួម​នឹង​ប្រើ​សិទ្ធិ​ជា​ចៅហ្វាយ​រំលោភ​ពេលវេលា​ឯកជន​របស់​កូនចៅ​ក្រោម​ឱវាទ​ទៀតផង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ សារ​ព័ត​មាន​យើង​បានឲដឹងថា លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់ ធ្វើ​ការយាយី និង​រំខាន​ដល់​ការងារ​ឯកជន​គ្រប់ពេល​ក្នុង​ការបំពេញ​ភារកិច្ច​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ លោក ឡ​ង គី​សឹង បាន​ទៅ​ថត​ឡាន​លោក អាំង ប៊ុន​ហូ​វ ដោយ​មិន​ដឹង​មាន​បំណង​អ្វី​ពិតប្រាកដ​នោះ​ទេ​។​

​តែ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់ថា កន្លងមក​លោក​អភិបាល​ស្រុក​សណ្តាន់​រូប​នេះ​ខឹង​នឹង​ខ្លួន ដោយសារតែ​លោក​បាន​ធ្វើ​ព័ត៌មាន​អាស្រូវ​ជាច្រើន​នៅក្នុង​ទឹកដី​ស្រុក​សណ្តាន់​។ ពិសេស សកម្មភាព​នានា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​លោក ឡ​ន គី​សឹង ដោយ​ហេតុ​ដូច្នេះ​ទើប​លោក អាំង ប៊ុន​ហូ​វ ជា​ឆ្អឹង​ទទឹង​ក​របស់​លោក​អភិបាល​ស្រុក​សណ្តាន់​។ ម្យ៉ាងវិញទៀត លោក ឡ​ង គី​សឹង ហាក់​ចង់​កំចាត់​អ្នកសារព័ត៌មាន​ចេញពី​ដែនដី​របស់​ខ្លួន​គ្រប់គ្រង​ទើបបានជា​ចង់​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ​។​

​សារ​ព័ត​មាន​យើង​សំណូមពរ​ដល់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់​ដែល​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​គ្រប់​ប្រភេទ និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន ៕
​ដោយ រុន សារ៉េត កម្ពុជា​អភិវឌ្ឍន៍​

 

p180813a1 p180813a2 p180813a3 p180813a4 p180813a5 p180813a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.