ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ប្រជាពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ នៅ​សង្កាត់​ជើងឯក ទទួលបាន​អំណោយ​ពី​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ទទួលបាន​អំណោយ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​លោក នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ។​

​លោក នុត ពុធ​ដា​រ៉ា បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​១០​គ្រួសារ ដែល​ជានិច្ចកាល​សម្ដេច​ទាំងពីរ​តែ​បាន​គិតគូរ​សុខទុក្ខរ​បស់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជួបប្រទះ​នូវ​ការលំបាក ជន​ងាយ​រងគ្រោះ កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជា​ដើម​នៅ​ទូទាំង​ប្រទេស ។​

​ជានិច្ចកាល សម្ដេច​ទាំង​ពីរ​តែង​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ យកចិត្តទុកដាក់ និង​ធ្វើ​ការរាយការណ៍​អំពី​បញ្ហា​នានា​ដែល​កើតមានឡើង​នៅ​មូលដ្ឋាន ដោយ​មិន​បណ្តោយឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដាច់ពោះ ដោយ​ពុំ​មាន​អាជ្ញាធរ​បាន​ដឹងលឺ​នោះ​ឡើយ​។​

​អំណោយ​ដែល​ត្រូវ​យក​ទៅ​ចែកជូន ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១០​គ្រួសារ​រួមមាន ក្នុង​០១​គ្រួសារៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ឆ្នាំងបាយ​១ បំពង់​ទឹ​កក្តៅ​១ ចាន​ស្រាក់​១​សម្រាប់ ចានដែក​ធំ​១ ត្រីខ​៣​កំប៉ុង ទឹកដោះគោ​២​កំប៉ុង ទឹកក្រូច​៥​កំប៉ុង ស្ករស​២​កញ្ចប់ តែ​២​កញ្ចប់ ធូប​មូស​៣​ប្រអប់ និង​ថវិកា​១០​ម៉ឺន​រៀល​។​

​លោក​អភិបាល​ក៏​បាន​ណែនាំ​ដល់​សង្កាត់ ភូមិ ដែលជា​អ្នក​នៅ​ជាប់​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ សូម​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ ហើយ​ប្រសិនបើ​គ្មាន​លទ្ធភាព​ដោះស្រាយ សូម​រាយការណ៍​បន្ទាប់មក​សាលាខណ្ឌ ដើម្បី​ធ្វើ​ការដោះស្រាយ​។​

​ជាមួយគ្នានេះ លោក​អភិបាល​ក៏​បាន​បន្ត​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ របស់​ប្រទេសជាតិ និង​រាជធានី​ភ្នំពេញ​យើង ហើយ​សូម​បងប្អូន​បន្ត​ថែរក្សា​សុខភាព អនាម័យ ការរស់នៅ ហូប​ស្អាត រស់នៅ​ស្អាត និង​ហាត់ប្រាណ​ដើម្បី​ឲ្យ​សុខភាព​បានល្អ រស់នៅ​បាន​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.