ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀក ឱ្យបានទាន់ពេលវេលា

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀក ឱ្យបានទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀក ឱ្យបានទាន់ពេលវេលា

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀក ឱ្យបានទាន់ពេលវេលា

ភ្នំពេញ ៖ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យយកយានយន្តទៅឆៀកឱ្យបានទាន់ពេលវេលា ចៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និង ដើម្បីធានាការធ្វើ ដំណើរប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ជំនាន់ទី២ (techinspection.mpwt.gov.kh) នៅថ្ងៃទី២៨ ខែមីនា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា បច្ចុប្បន្នមានយានជំនិះចំនួន ៤៩០ពាន់គ្រឿង មិនទាន់យកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ដូច្នេះសូមអំពាវនាវដល់ម្ចាស់យានជំនិះទាំងនោះ ប្រញាប់យកយានជំនិះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់និងទាន់ពេលវេលា ដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរ នៅតាមដងផ្លូវ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបទបញ្ញត្តិច្បាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមិនស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស អាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះ មានប្រមាណ ៣,៥% ដោយសារការមិនបាន យកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់។

« សូមអំពាវនាវទៅបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តត្រូវប្រញាប់ប្រញាល់យករថយន្តទាំងនោះ មកឆៀក ឱ្យទាន់ពេលវេលា ចៀសវាងការផាកពិន័យបន្ថែមទៀត មួយថ្ងៃ៥០០រៀល បង់ចូលថវិកាជាតិ។ កុំចោទរាជរដ្ឋាភិបាលចេះតែផាកពិន័យចង់បានលុយប្រជាពលរដ្ឋ បើយើងធ្វើមិនខុសគេមិនផាកពិន័យនោះទេ គេផាកតែយើង ធ្វើខុសច្បាប់ ហើយច្បាប់តម្រូវឱ្យយើងយកឡានមកឆៀកបើយើងមិនឆៀកមានការផាកពិន័យ »។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់ប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានប័ណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារប័ណ្ណបើកបរ ត្រូវមកប្ដូរ ឬពន្យារ បណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ ដើម្បីចៀសវាងការផាកពិន័យ នៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ បានបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាប្រភេទនេះ នៅក្នុងទីស្តីការ ក្រសួង និងតាមផ្សារទំនើបនានា ដោយគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ នឹងទទួលបានសេវានេះ ដោយការ ពេញចិត្ត។

សូមបញ្ជាក់ថា ការពិន័យចំពោះឆៀករថយន្ត គឺដាច់ដោយឡែកពីសមត្ថកិច្ច ដោយការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្ត ហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀក ចំពោះរថយន្តធុនស្រាលចំនួន ១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន ៣៧ម៉ឺន៥ពាន់រៀល។

ដោយឡែក ការពិន័យចំពោះឆៀករថយន្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺគិតតាមថ្ងៃដោយក្នុងមួយថ្ងៃ ចំនួន៥០០ រៀល សម្រាប់រថយន្តធុនតូច ឬស្រាល និងរថយន្តធុនធំ ឬធ្ងន់ ក្នុងតម្លៃ២.០០០រៀល ក្នុងមួយថ្ងៃ បន្ថែមទៀត៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.