នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្ត ប្រចាំឆមាស ប្រចាំឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់រដ្ឋបាល រាជធានី-ខេត្ត និងផ្តល់កិច្ចសម្ភាសន៍នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុទ្ធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុងបាវិត លោកអភិបាលស្រុកកំពង់រោទិ៍ លោកអភិបាលរងស្រុកចន្ទ្រា ព្រមទាំងលោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕




