ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ – ២៧ កក្កដា ២០២៦)

ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ – ២៧ កក្កដា ២០២៦)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ តបតាមការអញ្ជើញ ពិសេសក្នុងស្មារតីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា-វៀតណាម នាថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ – ២៧ កក្កដា ២០២៦)។

ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីគណៈប្រតិភូខេត្តព្រៃវែង ដឹកនាំដោយលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តដុងថាប់ផងដែរ។

ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងទស្សនាទីបញ្ចុះសពលោក Nguyen Sinh Sac ដែលជាបិតាបង្កើតរបស់លោកហូជីមិញ ព្រមទាំងបានបន្តចុះទស្សនាសារៈមន្ទីរ ផ្ទះបុរាណ និងរមណីយដ្ឋានវប្បធម៌ Phuong Nam

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ និងគណៈប្រតិភូខេត្តព្រៃវែង បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តដុងថាប់ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ និងជាស្ពានតភ្ជាប់ទឹកចិត្តយ៉ាងស្អិតល្មួតរវាងប្រជាជននៃប្រទេសយើងទាំងពីរ។​

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នៅទីឈាបនដ្ឋានយោធា Tam Nong ខេត្តដុងថាប់ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបេសកកម្មអន្តរជាតិ ជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការលះបង់ដ៏មហិមានេះ គឺជាសក្ខីភាពនៃចំណងសាមគ្គីភាពប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាគ្រប់រូបតែងតែចងចាំ និងដឹងគុណជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បានពិភាក្សាផ្លាស់ប្តូរយោបល់ ជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តពោធិ៍សាត់-ខេត្តដុងថាប់, ខេត្តព្រៃវែង-ខេត្តដុងថាប់ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។ ភាគីទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការផ្លាស់ប្តូរទស្សនកិច្ចវប្បធម៌ និងការចែករំលែកបទពិសោធន៍គ្រប់គ្រងរដ្ឋបាល ដើម្បីបុព្វហេតុសុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាដៃគូដ៏ស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.