ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្រេចផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ។ ការប្រកាសផ្តល់នេះ បានធ្វើឡើងក្នុងឱកាស​សម្តេ​ច​តេជោ ជួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹ​ក​នាំមន្ទីរ អង្គភាពនានាក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនាព្រឹកថ្ងៃនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឡើងធ្វើរបាយការណ៍​ពី​ស្ថានភាពរបស់អតីតយុទ្ធជននៅក្នុងខេត្ត ព្រមទាំងបានបង្ហាញពីការខ្វះខាតផ្ទះសម្រាប់អតីត​យុទ្ធ​ជនចំនួន១០២ខ្នងទៀត។

ក្រោយបានស្តាប់របាយការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ផ្ទះចំនួន​១០២​ខ្នង ជូនដល់អតីតយុទ្ធជនដែលមិនទាន់បានផ្ទះនោះ។ ផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភ​ពី​សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង ហើយលោក ភឺន ផល្លា ចំនួន៥០ខ្នង។

អតីតយុទ្ធជន សុទ្ធសឹងជាអ្នកមានគុណបំណាញ់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។ ក្នុងសកម្ម​ភាពបុព្វ​ហេតុជាតិពីអតីតកាល មានអតីតយុទ្ធជនធ្លាក់ខ្លួនពិការ ហើយត្រូវរស់ជាមួយពិការ​ភាពរហូតដល់ពេលបច្ចុប្បន្ន។

តបស្នងនូវមហាគុណបំណាច់របស់អតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងការរស់នៅរបស់ពួក​គាត់។ ដើម្បីលើកកម្ពស់ជីវភាព និងបង្កការរស់នៅឱ្យបានល្អប្រសើរសមនឹងអ្វីដែលជាការ​លះ​បង់​របស់​អតីតយុទ្ធជននោះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលនយោបាយជាដីធ្លី​សម្រាប់​​បង្ក​បង្កើនផល និងធ្វើជាលំនៅឋាន។ បន្ថែមពីលើតាមរយៈសមាគមអតីតយុទ្ធជន និង​និវត្តជន បានកៀរគរសប្បុរសជនសាងសង់ផ្ទះជូនពួកគាត់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្នុងកំលុងពេលចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពតាមខេត្ត សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំលឹក​ដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់ទៅលើការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់​ពួក​គាត់។ ជាពិសេសត្រូវគិតគូរពីការសិក្សារៀនសូត្ររបស់កូនចៅអតីតយុទ្ធជន។

សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរឱ្យរៀបចំកម្មវិធីពិសាអាហារ​ប្រចាំឆ្នាំ​ជូនអតីតយុទ្ធជន ឬអញ្ជើញគាត់ចូលរួមក្នុងកម្មវិធីនានាដែលខេត្តមាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.