(ភ្នំពេញ)នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២២​ មានបុគ្គលខិលខូចបានលួចបង្កេីត​ គណនី​ Facebook  ក្លែងក្លាយ​ដែលមានឈ្មោះ​ ទៀង​ ច័ន្ទសារ ហេីយដាក់រូបលោកអធិការខណ្ឌជា​ Profile   ។ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាព្វផ្សាយរបស់បុគ្គលខិលខូច​នេះ ដែលបង្កេីតគណនីហ្វេសបុកក្លែងក្លាយ​ ក្នុងគោលបំណងអាក្រក់​ បង្ខូចកេរ្តិ៍ឈ្មោះ​ កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់លោកអធិការ​ ក៏ដូចជាអង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ 

បច្ចប្បន្នសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ កំពុងធ្វេីការស្រាវជ្រាវស្វែងរកជនខិលខូច​ ដេីម្បីអនុវត្តតាមនីតិវធីច្បាប់​ ៕