ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

នគរបាលជំនាញប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់អនុវត្តន៍តាមដីកា បង្គាប់អោយចាប់ខ្លួននិងឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបានរកឃើញថ្នាំញៀនមួយចំនួនផងដែរនៅក្រុងសិរីសោភ័ណ!

នគរបាលជំនាញប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់អនុវត្តន៍តាមដីកា បង្គាប់អោយចាប់ខ្លួននិងឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបានរកឃើញថ្នាំញៀនមួយចំនួនផងដែរនៅក្រុងសិរីសោភ័ណ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលជំនាញប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់អនុវត្តន៍តាមដីកា បង្គាប់អោយចាប់ខ្លួននិងឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យបានរកឃើញថ្នាំញៀនមួយចំនួនផងដែរនៅក្រុងសិរីសោភ័ណ!

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះនៅវេលាម៉ោង១៦និង 00នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាពី លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យ មានការចូលរួមសហការពីកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះអនុវត្តន៍ដីកា បង្គាប់អោយចាប់ខ្លួន លេខៈ ១៤ ព្រទ ចុះថ្ងៃទី០៣ ០២.២០២២ ដោយលោក ព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ធឿង ប៊ុនធាន (ប៊ុនធៀន) ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នឹងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងប្រឆាំងគ្រឿងញៀនបានឆែកឆេរ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបានរកឃើញវត្តុតាងរួមមានដូចខាងក្រោម៖
១-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១
២-ម្សៅក្រាមសថ្លា ចំនួន១០ថង់
៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៤- កូនជញ្ជីងចំនួន១ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នគរបាលជំនាញប្រឆាំងគ្រឿងញៀនបាននាំជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងបន្តរកមុខសញ្ញាពាក់ព័ន្ធតាមឃាត់ខ្លួនដើម្បីចាត់ការនីតិវិធីច្បាប់និង នគរបាលជំនាញប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់រួចហើយ។
ដោយ៖លោកចាន់ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.