ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ពិធីចែកសញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិត៥០០នាក់សាកលវិទ្យាល័យជាតិមានជ័យ!

ពិធីចែកសញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិត៥០០នាក់សាកលវិទ្យាល័យជាតិមានជ័យ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីចែកសញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិត៥០០នាក់សាកលវិទ្យាល័យជាតិមានជ័យ!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃ ចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា៖ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាបាសិកាពុទ្ធសាសនរូបត្ថមក៍ ម៉ៅ ម៉ាល័យ លោកជំទាវ ញ៉ែម សាខន ក្រឡាហោម សខេង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និង លោកជំទាវ កែ សួនសុភី ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គណគ្រប់គ្រង លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យជាតិមានជ័យ លោក លោកស្រី មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ភ្ញៀវជាតិ អន្តរជាតិ មាតាបិតា ព្យាបាល និងនិស្សិតជាង ៥០០នាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ សាទរចំពោះនិស្សិតជ័យលាភី ដែលបានប្រលងបញ្ចប់ថ្នាក់ទទួលបានលទ្ធផលល្អ ហើយក៏សូមជូនពរដល់និស្សិតដែលកំពុងសិក្សារៀនសូត្រ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្របន្ថែមទៀត ដើម្បីក្រោយបញ្ចប់ការសិក្សា ទទួលបានទាំងសញ្ញាបត្រ និងគុណភាព យកទៅប្រើប្រាស់ជាប្រយោជន៍ ប្រកបរបរចិញ្ចឹមជីវិត និងយកចំណេះដែលមានរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមគ្នានោះលោកក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរត្រូវជម្រុញប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នឹងបន្តអនុវត្តវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដបំលែងខ្លួនថ្មីទាំងអស់គ្នា៕


ដោយ៖លោកចាន់ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.