ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

មន្ទីរព័ត៌មានខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់!

មន្ទីរព័ត៌មានខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ទីរព័ត៌មានខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់!

(ព្រះវិហារ)៖ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងមានការចូលរួមពីលោកអនុប្រធានទាំង២ នាយ នាយរងការិយាល័យ មន្រ្តី និងមន្ត្រីកិច្ចសន្យាជាច្រើនរូបទៀត។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តី នៃការិយាល័យទាំង៥របស់មន្ទីរ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់តាមការិយាល័យនីមួយៗ។ ជាមួយនេះ លោកស្រីប្រធានមន្ទីរក៏បានជម្រុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឲ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អក្នុងការផលិតព័ត៌មានឲ្យបានច្រើន ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតឡើងនៅរាល់សកម្មភាពការងារ។

ក្នុងនោះដែរលោកស្រីប្រធានមន្ទីរ បានលើកឡើងថា បើទោះបីសកម្មភាពមួយចំនួនកន្លងមកមានភាពយឺតយ៉ាវក្ដី ប៉ុន្ដែលទ្ធផលការងាររបស់យើងសម្រេចបានទៅមុខជានិច្ច និងត្រូវដោះស្រាយកែលម្អ និងបំពេញនូវចំណុចខ្វះខាត គឺធ្វើយ៉ាងណារួមគ្នាសម្រេចបាននូវលទ្ធផលការងារឱ្យមានភាពល្អប្រសើរ និងមានសាមគ្គីភាពបន្ថែមទៀតសម្រាប់ខែខាងមុខៗ។

ឆ្លៀតនូវឱកាសនោះផងដែរ លោកស្រីបាន សំណូមពរ និងផ្តាំផ្ញើរដល់មន្រ្តីរាជការទាំងអស់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ពីវិធានការការពាររបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងក្រសួងសុខាភិបាល ដើម្បីការពារជម្ងឺកូវីដ-១៩ ជាពិសេសប្រភេទ អូមីក្រុងថ្មី ដែលកំពុងរីករាលដាលក្នុងសហគមន៍៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.