ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្ត្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២!

មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្ត្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ អញ្ជេីញអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្ត្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២!

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃចន្ទ ១១រោច ខែផល្គុន
ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានអញ្ជេីញជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្ត្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២ អង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៤ ដែលកំពុងឈរជេីងនៅភូមិថ្មដែកេកះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកបឹងត្រកួន តំបន់ប្រតិបត្តិការសឹករងស្រុកថ្មពួក និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥១១ ៥១២ ៥១៣ ៥១៤ និង កងអនុសេនាធំចំណុះវរ។

ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នាយ-ពលទាហានកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ មានជំនឿយ៉ាងមុតមាំថា នាយ -ពលទាហានវរសេនាថ្មើរជើងលេខ៥១៤ ទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ឧត្តមសេនីយ៍មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានធ្វើការកោតសរសើរដល់កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖
ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។ដោយឈរលើផែនការការងារកសាងពង្រឹង

សម្រាប់ទិសដៅបន្តឆ្នាំ២០២២ បន្តធានាបាឲ្យនគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជាចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ​ ជួយប្រមូលផលប្រជាពលរដ្ឋ​ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ។ល។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុង វរសេនាតូចថ្មើរជើងលេខ៥១៤ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុង ទីតាំងបន្ទាយ សហគមន៍ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាព និងបានឧបត្ថម្ភថវិកាចំនួន ៣.០០០.០០០រៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.