ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

សង្វៀនជល់មាន់ បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងនៅក្រុងស្ទឹងត្រែង!

សង្វៀនជល់មាន់ បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងនៅក្រុងស្ទឹងត្រែង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សង្វៀនជល់មាន់ បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងនៅក្រុងស្ទឹងត្រែង!

ខេត្តស្ទឹងត្រែង៖សង្វៀនជល់មាន់ លួច បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បើតាមប្រភពពីប្រជាពលរដ្ឋបានដឹងថា៖សង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកដំណើរការលេងជារៀងរាល់ថ្ងៃ ហើយ សមត្ថកិច្ចពាក់ពន្ឋ័នៅមូលដ្ឋានគ្មានអ្នកណាហ៊ានបង្រាប សង្ស័យជាឆ្នាំងបាយ ។

ជាមួយនឹងសកម្មភាពនៃការបើកឲ្យដំណើរសង្វៀនជល់មាន់នៅចំណុចខាងលើនេះគេបានជួលមនុស្សពីរនាក់នៅចាំមើលផ្លូវ មិនអោយអ្នកសារព័ត៌មានចូលទៅយករូបភាពនិងអ្នកណាមានការសង្ស័យគេមិនអោយចូលនោះទេ។

ប្រភពដ៍ដែលបានឲ្យដឹងទៀតថា៖សង្វៀនជល់មាន់នៅចំនុចទីតាំងខាងលើគឺបានបើកលេងជាយូរណាស់មកហើយគឺគ្មានការរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែងនោះទេ ។

ប្រជាពលរដ្ឋលើកឡើងថានៅ ក្នុងវេទិកាសាធារណះអាជ្ញាធរ ខេត្ត ស្រុក ក្រុង តែងតែលើក ឡើងពីលក្ខណះ សម្បត្តិ​របស់ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និង​បទល្មើសគ្រប់​ប្រភេទ។

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគេសង្កេត ឃើញថា៖ កម្លាំងសមត្ថកិច្ចពាក់ ព័ន្ធថ្នាក់ក្រោម ហាក់មិនមានវិធានការទប់ស្កាត់និងបណ្ដែត បណ្ដោយឲ្យមានការបើកលេងល្បែងសុីសងយ៉ាងអនាធិបតេយ្យនៅតាមមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងកាលពីថ្ងៃទី ២៧មិនា នេះ មានមនុស្សជាច្រើននាក់បាននាំគ្នាចូលល្បែង នៅចំណុចខាងលើគឺដោយភាពស្ងប់ស្ងាត់ អត់មានការខ្លាចរសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះឡើយ ។

ពាក់ព័ន្ធរឿល្បែងសុីសងខុសច្បាប់ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺឫបកស្រាយពីលោកវរសេនិយ៍ឯក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែងបានទេព្រោះគ្មានលេខទូរស័ព្វ។អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយឫបំភ្លឺជូនវិញតាមរបបស្តីពីសារព័ត៌មានរៀងរាល់ម៉ោងធ្វើការ។

ពលរដ្ឋបានស្នើឲ្យ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងក៏ដូចជាស្នងការនគរបាលខេត្ត ចាត់វិធានការទៅលើទី តាំងសង្វៀនជល់មាន់ខុស ច្បាប់នៅចំណុចខាងលើដើម្បីចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងទាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.