ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល

លោក ហ៊ុន ម៉ានី ចាត់ទុកការចេញមកទទួលកំហុស និងសុំទោសជាសាធារណៈរបស់ឧកញ៉ា គីម ហ៊ាង ថាជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន

លោក ហ៊ុន ម៉ានី ចាត់ទុកការចេញមកទទួលកំហុស និងសុំទោសជាសាធារណៈរបស់ឧកញ៉ា គីម ហ៊ាង ថាជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកការចេញមកទទួលកំហុស និងសុំទោសសាធារណៈរបស់ឧកញ៉ា គីម ហ៊ាង អ្នករកស៊ីវិស័យដីធ្លីនៅកម្ពុជា ថាជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីឧកញ៉ា គីម ហ៊ាង បានចេញលិខិតសុំទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុសដ៏ធំ ដែលបានបង្កើតឡើងដោយអចេតនា ប៉ះពាល់វប្បធម៌ជាតិ។

លោក ហ៊ុន ម៉ានី បានសរសេរសារលើ Facebook អមដោយលិខិតសុំទោសរបស់ឧកញ៉ា គីម ហ៊ាង យ៉ាងដូច្នេះថា «ខ្ញុំបានឃើញការសុំទោស និងស្រាយបំភ្លឺជាសាធារណៈ របស់លោកបណ្ឌិត គីម ហ៊ាង ទាក់ទងនឹងប្រសាសន៍របស់គាត់ ស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយចប់វិបត្តិកូវីដ១៩ កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្ញុំយល់ថា នេះជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។ កន្លងមក ខ្ញុំ និងលោកបណ្ឌិត មិនមានរឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរក្នុងទំព័រហ្វេសបុករបស់ខ្ញុំ គ្រាន់តែជាការតម្រង់ទិស ដែលខ្ញុំតែងតែធ្វើជារឿយៗ ចំពោះមតិមួយចំនួន ដែលមានផលជះអវិជ្ជមានដល់កិត្តិយស និងប្រយោជន៍ជាតិ។ ខ្ញុំសូមសរសើរចំពោះការសម្រេចចិត្តជាលក្ខណៈបុគ្គល ក្នុងការសរសេរលិខិតសុំទោសជាសាធារណៈនេះ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.