ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីជាសង្ឃឹម១ភាគរយ នៃការចរចាដោយសន្តិវិធី ក៏យើងនៅតែធ្វើ ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក​ ​ត្រូវតែមានតម្លាភាព​ ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែ​នអធិបតេយ្យភាពកម្ពុជាវិញ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ ==> សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល

លោកស្រី ឱ វណ្ណឌីន បន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នៅខេត្តស្វាយរៀង

លោកស្រី ឱ វណ្ណឌីន បន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ នៅខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារបានបន្តចុះដល់មូលដ្ឋាន ដេីម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង។

ក្នុងនោះលោកស្រី ឱ វណ្ណឌីន ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាលខេត្ត និងក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបុគ្គលិកសុខាភិបាលនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, អភិបាលរងខេត្ត, លោកប្រធាន អនុប្រធាន មន្ត្រី បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មដ៏មមាញឹកនេះ លោកស្រី ឱ វណ្ណឌីន ក៏បានបន្ដស្នេីរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វេីការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ឲ្យមានសន្ទុះកេីនលឿនបានទាន់ពេលវេលាដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

បន្ថែមពីនេះ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានជំរុញឲ្យជួបពិភាក្សា និងលេីកជាអនុសាសន៍គន្លឹះ សម្រាប់ជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអភិបាលខេត្តស្វាយរៀង ដេីម្បីសហការជាចាំបាច់ធ្វេីឲ្យមានកំណេីនចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលដល់វេនចាក់ឲ្យបានលឿននៅតាមភូមិ-ឃុំ ឬតាមសាលារៀន រោងចក្រ សហគ្រាស ជាដេីម ដោយធ្វេីសម្រង់ស្ថិតិអ្នកដែលដល់វេនចាក់ផងដែរ។

លើសពីនេះ ត្រូវពិនិត្យការងារគ្រប់គ្រងថវិការ ដែលគ.វ.ក-១៩ បានឧបត្ថម្ភជូនមកមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកជូនក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តស្វាយរៀង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.