ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ចុងឆ្នាំ២០២២ កម្ពុជាទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅខេត្តព្រះសីហនុ និងខេត្តកោះកុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរៀបចំ «មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នៅខេត្តព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។

យោងតាមសារលិខិតរបស់លោក ប៊្រុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានផ្ញើមកកាន់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក ប៊្រុយណូ បូដាដ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

លោកអគ្គនាយកក្លឹបឆ្នេរ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយនៃអង្គមហាសន្និបាត ដែលគ្រោងរៀបចំនាកំឡុងខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។

លោក ប៊្រុយណូ បូដាដ បានបញ្ជាក់ទៀតថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់ប្រទេសជាសមាជិកក្លឹបឆ្នេរនូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលសម្រេចបានដោយកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា យោងតាមបទពិសោធន៍ដែលលោកធ្លាប់បំពេញការងារជាមួយលោក ប៊្រុយណូ បូដាដ គឺលោក ប៊្រុយណូ មានការកោតសរសើរចំពោះកម្ពុជាយ៉ាងខ្លាំង, ការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងរៀបចំមហាសន្និបាតក្លឹបឆ្នេរនេះ មិនមែនជារឿងចៃដន្យនោះឡើយ។

បើតាមលោក នី ផល្លី លោកអគ្គនាយកក្លឹបឆ្នេរមានសុទិដ្ឋិនិយមថា ឆ្លងតាមបទពិសោធន៍នៃការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក្នុងខែមករា ឆ្នាំ២០២២នេះ កម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរ គឺកម្ពុជារៀបចំបានល្អទាំងការគ្រប់គ្រងផ្នែកសុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និងការទទួលបដិសណ្ឋារកិច្ចបានល្អគ្រប់ជ្រុងជ្រោយ។

អ្វីដែលសំខាន់គឺប្រទេសកម្ពុជាជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ ពិសេសការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រគឺប្រកបដោយវឌ្ឍនភាព និងវិបុលភាពឆ្ពោះទៅមុខបានល្អ។ ម្យ៉ាងវិញទៀត ក្នុងដំណាក់វិបត្តិកូវីដ១៩នេះ កម្ពុជាមានការគ្រប់គ្រងប្រទេសបានយ៉ាងល្អប្រសើរ បានការពារសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ រហូតក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងពិភពលោក។ នេះបើតាមចំណាប់អារម្មណ៍របស់លោកអគ្គនាយក ប៊្រុយណូ បូដាដ ដែលត្រូវបានសម្រាយដោយលោក នី ផល្លី។

លោក នី ផល្លី បានបញ្ជាក់ថា មហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកតែងប្រារព្ធឡើងក្នុងមួយឆ្នាំម្ដង ប៉ុន្តែដោយសារការរំខានពីការរីករាលដាលជំងឺកូវីដ១៩នៅទូទាំងពិភពលោក គេក៏បានផ្អាកជាបន្តបន្ទាប់អស់រយៈពេល២ឆ្នាំ ដូច្នេះការរៀបចំមហាសន្និបាតនៅកម្ពុជានាចុងឆ្នាំនេះ ជាព្រឹត្តិការណ៍ធំលើកដំបូងរបស់ក្លឹបឆ្នេរបន្ទាប់ពីផ្អាករយៈពេល២ឆ្នាំនោះ។

គួរជម្រាបថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៧ ដែលមានស្នាក់ការកណ្តាលនៅទីក្រុងវ៉ាន (Vannes) នៃប្រទេសបារាំង។ បច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន២៦ប្រទេស រួមមាន ប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន វៀតណាម អ៉ីស្រាអែល បារាំង អេស្ប៉ាញ ក្រិក ម៉ុងតូណេក្រូ ក្រូអាស៉ី ព័រទុយហ្កាល់ តួកគី កាណាដា សហរដ្ឋអាមេរិក ម៉ិកស៉ិក សាធារណរដ្ឋដូមីនិក ប្រេស៉ីល កូឡុំប៊ី កាប់វែរ ម៉ាដាហ្កាស្កា ម៉ារ៉ុក អង់ហ្គោឡា ម៉ូសំប៊ិក និងសេណេហ្កាល់។ ក្នុងចំណោមប្រទេសទាំង២៦នេះ គឺមានឆ្នេរសមុទ្រសរុបចំនួន៤៤ឆ្នេរដែលបានចូលជាសមាជិក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.