ពលរដ្ឋខេត្តកំពង់ឆ្នាំង ជាង ៧ ពាន់នាក់ ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកជាង ៣ ម៉ឺនហិកតា
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានថ្លែងថា រហូតមកដល់ពេលនេះ ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ៧៥៣១ នាក់ បានប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ ជាង ៣ម៉ឺនហិកតា (៣០ ៥៨៩) និងដាំដើមឈើជាង ៨៧ ០០០ដើម។

លោក ស៊ុន សុវណ្ណារិទ្ធ លើកឡើងនៅ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ថា គោលបំណងនៃការដកហូតដីទាំងនោះយកមកវិញ គឺដើម្បីស្ដារឡើងវិញ ដោយសារតែប៉ះពាល់ដល់បឹងទន្លេសាប ខណៈដែលបឹងនេះ បានផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំង ១៦ លាននាក់ ដែលទទួលផលពីបឹងនេះ។

លោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋ មិនមែនធ្វើបាបប្រជាពលរដ្ឋនោះទេ កែប្រែទៅជាសហគមទេសចរណ៍បឹងទន្លេសាប បង្កើតចំណូល៕


