ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ព្រះចៅអធិរាជជប៉ុន ថ្វាយគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០ ជូនអតីតអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឯក សុនចាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សព្វព្រះហឫទ័យ ថ្វាយគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» (គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០) ជូនដល់លោក ឯក សុនចាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអតីតអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ការទទួលគ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់ការចូលរួមចំណែករបស់លោកលើកការកម្ពស់ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។

ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូត ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងមន្ត្រីរាជការ និងភ្ញៀងកិត្តិយសជាច្រើនរូបទៀត នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះឯកឧត្តមឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទទួលបានគ្រឿងឥស្សរិយយស The Order the Rising Sun, Gold Rays with Neck Ribbon ពីព្រះចៅអធិរាជជប៉ុន ក្នុងការប្រគល់ជូនឥស្សរជនជនជាតិបរទេសសម្រាប់និទាឃរដូវឆ្នាំ២០២០។ ខ្ញុំពិតជាចង់ប្រារព្ធពិធីប្រគល់នេះឱ្យបានលឿន ប៉ុន្តែដោយសារតែមានការរីករាលដាលនៃមេរោគកូរ៉ូណា ទើបតម្រូវឱ្យយើងធ្វើការលើកពេល»។

ឯកអគ្គរាជទូតជប៉ុន បានលើកឡើងពីស្នាដៃរបស់លោក ឯក សុនចាន់ ថាបានចាប់ផ្តើមប្រឡូកក្នុងវិស័យទឹកស្អាតនៅឆ្នាំ១៩៩៣ ដែលនៅពេលនោះលោកត្រូវបានតែងតាំងជាអគ្គនាយករដ្ឋាករទឹកក្រុងភ្នំពេញ។ ពេលនោះលោក ឯក សុនចាន់ មិនមានចំណេះដឹង ឬបទពិសោធន៍ក្នុងវិស័យទឹកស្អាតនោះទេ ចំណែកឯនៅរដ្ឋាករទឹកក៏មានបញ្ហាជាច្រើន ហើយបុគ្គលិកក៏បាក់ទឹកចិត្តក្នុងការបំពេញការងារដែលជាបរិយាកាសដ៏លំបាកមួយសម្រាប់លោក។ ទោះជាស្ថិតក្នុងកាលៈទេសៈបែបនោះក៏ដោយលោកមិនមានការរចុះចាញ់រាថយអ្វីដែរ លោកបានកែលម្អអង្គភាពរបស់រដ្ឋាករទឹកឱ្យមានភាពល្អប្រសើរជាមួយនឹងភាពដឹកនាំដល់ពូកែរបស់លោក និងបានប្រែទីនោះទៅជាទីកន្លែងដែលបុគ្គលិកអាចបំពេញតួនាទីយ៉ាងសកម្ម។

ថ្លែងនៅចំពោះមុខភ្លៀវកិត្តិយសជាច្រើនរូប លោក មិកាមិ ម៉ាសាហ៉ីរ៉ូ, «ទឹក គឺជាហេដ្ឋារចនាសម្ព័ន្ធដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ដូច្នេះហើយនៅប្រទេសណាក៏ដោយ តែងតែមានផ្នែករសើបខាងនយោបាយទាក់ទងទៅនឹងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹក ជាពិសេសថ្លៃសេវាទឹក និងការរៀបចំប្រតិបត្តិករទឹក ប្រទេសកម្ពុជាក៏ដូចប្រទេសដទៃទៀតដែរ ប៉ុន្តែឯកឧត្តម ឯក សុនចាន់ ទទួលបានលទ្ធផលយ៉ាងអស្ចារ្យតាមរយៈការបង្ហាញពីសមត្ថភាពដ៏ឆ្នើមរបស់គាត់នៅរដ្ឋាករទឹក និងសកម្មភាពខាងនយោបាយប្រកបដោយភាពឈ្លាសវៃ។

ជាពិសេស មានរឿងមួយនៅពេលឯកឧត្តមបានទៅដំឡើងម៉ែតទឹកនៅផ្ទះឧត្តមសេនីយ៍យោធាម្នាក់ ដែលមានឥទ្ធិពលនៅពេលនោះ ហើយត្រូវបានទាហានយាមផ្ទះគំរាម ដោយប្រើកាំភ្លើង ប៉ុន្តែជាលទ្ធផលនៃការចរចារសស្រាក់សស្រាំ ឯកឧត្តមបានដំឡើងម៉ែត្រទឹកនៅក្នុងផ្ទះរបស់ឧត្តមសេនីយ៍ បានយ៉ាងជោគជ័យ។ រឿងនេះ គឺល្បីល្បាញក្នុងចំណោមជនជាតិជប៉ុន ជារឿងដែលបង្ហាញពីភាពក្លាហាន និងភាពខ្លាំងរបស់ឯកឧត្តម ឯក សុនចាន់»។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃថា ក្រោមការដឹកនាំរបស់លោក ឯក សុនចាន់ និងការគាំទ្រពីអ្នកជំនាញការជាច្រើនពីទីក្រុង Kitakyushu បូករួមការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុន តាមរយៈ JICA អាចសម្រេចបានអត្រាប្រមូលថ្លៃសេវាទឹកស្ទើរតែ ១០០% កាត់បន្ថយអត្រាបាត់បង់ទឹកបានយ៉ាងទាបបំផុត និងគុណភាពទឹកខ្ពស់នៅរាជធានីភ្នំពេញ។ ស្ដង់ដារទាំងនេះ គឺដូចគ្នាទៅនឹងប្រទេសជប៉ុនដែរ ហើយប្រទេសអាស៊ាន ដែលបានឈានដល់ស្ដង់ដារនេះ គឺមានតែទីក្រុងភ្នំពេញ និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ ប្រទេសជប៉ុន បានផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដល់កម្ពុជា រហូតមកដល់ពេលនេះក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យទឹក គឺទទួលបានលទ្ធផលលេចធ្លោហើយបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

លោក MIKAMI MASAHIRO បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នលោក ឯក សុនចាន់ បានចូលនិវត្តន៍ពីជួរមុខនៃរដ្ឋបាលទឹកស្អាត បន្ទាប់ពីបម្រើការជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបន្ទាប់មកជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ពិតមែនតែលោកបាននឹងកំពុងបន្តខិតខំយ៉ាងសកម្ម ដើម្បីជួយដល់តំបន់ជនបទនៅកម្ពុជា ជាពិសេសនៅតំបន់ដែលមានការលំបាកក្នុងការប្រើប្រាស់ទឹក។

ចំណែកលោក ឯក សុនចាន់ បានថ្លែងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង នៅពេលដែលបានទទួលដំណឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់គ្រឿងឥស្សរិយយស ដែលមានតម្លៃមិនអាចកាត់ថ្លៃបានដល់ខ្ញុំបាទ។ ខ្ញុំក៏ត្រូវបានឱ្យដឹងដែរថា មូលហេតុនៃការផ្តល់គ្រឿងឥស្សរិយយសនេះ គឺដោយសារយើងខ្ញុំបានរួមចំណែកយ៉ាងធំក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យទឹកស្អាត ព្រមទាំងភាពជាអ្នកដឹកនាំរបស់យើងខ្ញុំដែលបានរួមចំណែកដ៏ធំធេងក្នុងការនាំយកទឹកស្អាតជូនដល់ប្រជាជនរាប់លានអ្នកនៅកម្ពុជា ខ្ញុំបាទរីករាយនឹងទទួលយកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ និងសូមចែករំលែកកិត្តិយសដ៏ឧត្តុងឧត្តមនេះ ជូនដល់សហការីយើងខ្ញុំ ព្រមទាំងមិត្តភក្តិទាំងអស់ ដែលបានមកបំពេញភារកិច្ចអន្តរជាតិ ដោយឃ្លាតឆ្ងាយពីមាតុភូមិ និងបាត់ភាពកក់ក្ដៅនៃគ្រួសាររបស់ពួកគេ ដើម្បីបុព្វហេតុកម្ពុជាយើងខ្ញុំ»។

លោក ឯក សុនចាន់ បានបន្តថា តាមពិតទៅវិស័យទឹកស្អាតកម្ពុជា អាចសម្រេចបានដូចសព្វថ្ងៃនេះ គឺដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងជំនួយហិរញ្ញប្បទានសម្បទានពីប្រទេសជាមិត្ត ក្នុងនោះជប៉ុនបាននាំមុខគេក្នុងវិស័យទឹកស្អាត។

នាឱកាសនោះដែរ លោក ឯក សុនចាន់ បានគូសបញ្ជាក់ថា «យើងខ្ញុំមានបំណងតែមួយគត់ គឺកសាងសេវាទឹកស្អាតមួយ មានប្រសិទ្ធភាពមិនចាញ់ប្រទេសជិតខាង និងអាចរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជនតែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាគ្រឿងឥស្សតិយយសនេះ កាន់តែធ្វើឱ្យយើងខ្ញុំជឿលើពាក្យថា «ធ្វើល្អបានល្អ»។

លោក ឯក សុនចាន់ បានរំឮកថា ក្រោយរបបប្រល័យពូជសាសន៍បានរលំនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលបានវិលត្រឡប់មកភ្នំពេញវិញ រស់នៅក្នុងស្ថានភាពខ្វះសព្វខ្វះគ្រប់យ៉ាង ពិសេសខ្វះទឹកស្អាតសម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃរបស់គ្រប់គ្រួសារ មានគ្រួសារតែប្រមាណជា២០% ប៉ុណ្ណោះ ដែលបានទទួលទឹកពីបំពង់ផ្គត់ផ្គង់ដោយរដ្ឋាករទឹកក្រុងភ្នំពេញ ជាមធ្យមតែ៨ម៉ោង ក្នុង១ថ្ងៃតែប៉ុណ្ណោះ។ ទឹកនោះគ្មានសំពាធ និងគ្មានគុណភាពឡើយ។ ស្ថានភាពនេះបង្ខំឱ្យអ្នកខ្វះទឹក ត្រូវទិញទឹកក្នុងតម្លៃខ្ពស់ហួសប្រមាណ។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៤ រដ្ឋាករទឹកមិនមានលទ្ធភាពសងថ្លៃអគ្គិសនី និងគីមីសម្រាប់ផលិតទឹកឡើយ។ មន្ត្រីនិយោជិតរដ្ឋាករទឹកនៅពេលនោះមានប្រាក់បៀវត្សជាមធ្យមត្រឹមតែ១ដុល្លារប៉ុណ្ណោះ ក្នុង១ថ្ងៃ។ និយោជិតភាគច្រើនមិនមានវិន័យ និងស្វែងរកឱកាសដើម្បីប្រព្រឹត្តអំពើរខុសច្បាប់ ដើម្បីជាផលប្រយោជន៍សួនគួរ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា នៅក្នុងស្ថានភាពដូចនេះហើយ ដែលនៅចុងឆ្នាំ១៩៩៣ យើងបានចាប់ផ្ដើមស្ការ និងអភិវឌ្ឍន៍ទឹកស្អាតនៅភ្នំពេញ គឺនៅក្នុងកាលៈទេសៈដូចនេះហើយ ដែលរដ្ឋាភិបាលជប៉ុន បានមកជួយវិស័យទឹកស្អាតនៅភ្នំពេញ។ ចាប់ផ្តើមពីការកសាងប្លង់មេ ១៩៩៣-២០១០ ដល់គម្រោងសំណង់រូបវន្តប្រកបដោយគុណភាព និងកម្មវិធីកសាងសមត្ថភាពស្ថាប័នរបស់ JICA ដែលបានអនុវត្តដំបូងបង្អស់នៅភ្នំពេញ នៅឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ និងបន្ទាប់មកបន្តទៅបណ្តាខេត្តរហូតដល់បច្ចុនប្បន្ន។

ប្រជាជននៅភ្នំពេញប្រមាណ៩០% បានទទួលទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និងថ្លៃថោកសមរម្យ ប្រើប្រាស់ ២៤/៧។ គុណភាពទឹកនៅភ្នំពេញ អាចហូបបានតាំងតែពីឆ្នាំ២០០២មក។ ទោះជាថ្លៃទឹកស្អាតទាបជាងបណ្តាប្រទេសជិតខាងក៏ដោយ (លើកលែងតែប្រទេសឡាវ) ក៏ស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាករទឹកភ្នំពេញរឹងមាំ។

មន្ត្រីនិយោជិតបានទទួលប្រាក់បៀវត្សសមរម្យអង្គភាពបានសង់បំណុលកម្ចីគម្រោងធនាគារពិភពលោក ជូនរដ្ឋាភិបាលមុនកាលកំណត់ ព្រមទាំងត្រូវបានជ្រើសរើសជាអង្គភាពទីមួយបង្អស់ចូលផ្សារមូលបត្រកម្ពុជា នៅខែមេសា ឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗ ជាច្រើន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.