ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ក្រហមកម្ពុជា បានប្រគល់ជែលលាងដៃ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អនុសាខាក្រុង.ស្រុក ១១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រហមកម្ពុជា បានប្រគល់ជែលលាងដៃ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អនុសាខាក្រុង.ស្រុក ១១

(ខេត្តកណ្តាល)៖ នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីប្រគល់ និងទទួលជែលលាងដៃ ពីកាកបាទក្រហមកម្ពុជាចំនួន១,៤៦៦កេស (ស្មើនឹង២៣,៤៥៦ដប) ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានមានប្រសាសន៍ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលមានមោទនភាពក្រៃលែងដែលបានទទួលការជួយឧបត្ថម្ភនូវអំណោយដ៏ថ្លៃថ្លាចំពេលដែលសាខាកំពុងមានតម្រូវការចាំបាច់ក្នុងការធ្វើ សកម្មភាពប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ពាក់ព័ន្ធនឹងសកម្មភាពការងារនេះ៖ រយៈពេលកន្លងទៅ កាកបាទក្រហមកម្ពុជាបានផ្តល់ជាបន្តបន្ទាប់ដល់សាខាខេត្តកណ្តាលនូវសម្ភារមួយចំនួនធំមាន អាល់កុល សាប៊ូ ជែល ម៉ាស់ និងសម្ភារផ្សព្វផ្សាយ ព្រមទាំងបានផ្តល់នូវគម្រោងកម្មវិធីត្រៀមបង្ការឆ្លើយតបការរីករាលដាល ជា
សកលនៃជំងឺកូវី៥-១៩ ក្នុងសហគមន៍ នៅភូមិគោលដៅចំនួន ៣ ក្នុងឃុំសំពៅពូន និងក្នុងភូមិចល័ត គ្រប់ឃុំ
ទូទាំងស្រុក កោះធំ ក្រោមការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសពីកាកបាទក្រហមកម្ពុជា។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏សូមថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោ៖ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានៅថ្ងៃនេះ និងក្នុងរយៈពេលកន្លងមក ពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកាកបាទក្រហមកម្ពុជាដែលបានជួយទំនុកបម្រុងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សដល់មន្ត្រី បុគ្គលិក សាខាតាមរយៈការបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉ន វគ្គផ្សព្វផ្សាយ សិក្ខាសាលា និងកិច្ចប្រជុំនានា ដែលធ្វើឱ្យមន្ត្រីបុគ្គលិកសាខាមានចំណេះ ដឹង មានសមត្ថភាពបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វើឱ្យសាខាខេត្តកណ្តាលបានឈានពីកម្រិតអប្បបរមា ទៅដល់កម្រិតអភិវឌ្ឍន៍ទី១ និងឈានទៅដល់ កម្រិតអភិវឌ្ឍន៍ទី២ តាំងតែពីអាណត្តិទី៤
រហូតដល់អាណត្តិទី៥ នេះ។
ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ គណៈម្មាធិការសាខា អនុសាខា ជាពិសេសលោកគ្រូអ្នគ្រូពេទ្យនៅតាមមន្ទីរបង្អែក និងមណ្ឌលសុខភាព ដែលវីរជនអាវស ក្នុងការជួយក្នុងការអប់រំផ្សព្វផ្សាយក៏ដូចជាការជួយសង្គ្រោះដល់អ្នកជំងឺកូវីដ-១៩ ហើយកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកជាមួយអាជ្ញាធរសាធារណៈក្នុងអប់រំផ្សព្វផ្សាយ លើកកម្ពស់សុខភាពសហគមន៍ ការងារគ្រប់គ្រងគ្រោះមហន្តរាយ។
ជាមួយគ្នានេះដែរ ដោយមើលឃើញអនុសាខាមានការបែងចែកតាមសាលារៀន ស្របតាមក្រសួងអប់ក៏ទើបចេញសាចរណ៍រំលឹកដល់គ្រឹះស្ថានសិក្សាធ្វើយ៉ាងមិចឲ្យសុវត្ថិភាពដល់សិស្សានុសិស្ស ដូច្នេះក៏ជាឆ្លើតបបានទាន់ពេលវេលាដែលដាក់ចុះរបស់រាជរដ្ឋាភិបាលក៏ដូចជាសាមីស្ថាប័នៗ ហើយយើងជឿជាក់ថាការប្រគល់ជែលនេះ គឺជាចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ វីរុសបំលែងថ្មី អូមីក្រុង ក៏បានឆ្លងចូលសហគមន៍ផងដែល សូមបងប្អូនប្រជាពលរដ្ឋ ចូលអនុវត្ត វិធានការ ៣ការពារ ៣កុំ និង២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បី ខ្លួនឯង គ្រួសារ និងសង្គមជាតិយើង មានសុវត្ថភាព។
សូមបញ្ជាក់ជូនថា ៖ជែលលាងដៃដែលបានប្រារព្វពិធីប្រគល់-ទទួលនាថ្ងៃនេះមានចំនួន ១,៤៦៦កេស ស្មើនឹង ២៣,៤៥៦ដប ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តទទួលបានចំនួន៣១១កេស អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកទាំង១១ ក្នុងមួយអនុសាខាទទួលបាន១៥កេស និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ក្នុងមួយមន្ទីរទទួលបានចំនួន ៩០កេស៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.