ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

លោកជំទាវ​ បាន​ ស្រីមុំ​ អញ្ជេីញបេីកបវេសនកាល​ឆ្នាំសិក្សា​២០២១-២០២២​ ក្នុងបរិវេណ​ វិទ្យាល័យ​ ហ៊ុនសែន​ក្រុងទេពនិម្មិតប៉ៃ លិន​

លោកជំទាវ​ បាន​ ស្រីមុំ​ អញ្ជេីញបេីកបវេសនកាល​ឆ្នាំសិក្សា​២០២១-២០២២​ ក្នុងបរិវេណ​ វិទ្យាល័យ​ ហ៊ុនសែន​ក្រុងទេពនិម្មិតប៉ៃ លិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ​ បាន​ ស្រីមុំ​ អញ្ជេីញបេីកបវេសនកាល​ឆ្នាំសិក្សា​២០២១-២០២២​ ក្នុងបរិវេណ​ វិទ្យាល័យ​ ហ៊ុនសែន​ក្រុងទេពនិម្មិតប៉ៃ លិន​

ប៉ៃ លិន​ ៖​ លោកជំទាវ​ បាន​ ស្រីមុំ​ លេីកឡេីងថា ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ មានន័យថាប្រជាពលរដ្ឋ​ត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា និងនៅក្នុងគ្រួសារ ។

លោកជំទាវ​ ក៏លេីកទឹកចិត្ត ដល់យក្មួយៗសិស្សានុសិស្ស សម្រាប់បវេសនការថ្មីនេះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។ ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀនជំនាញបច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំហូបផ្លែ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងបង្កើនជំនាញសម្រាប់ខ្លួនឯង

ក្នុងឱកាសនោះដែរ លោកជំទាវ​បានកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំមន្ទីរអប់រំ  ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពី បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់និងការបង្រៀន ពីចំងាយ (អនឡាញ ) ។

លោកជំទាវ​អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ហើយខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាធនធានមនុស្សជួយសង្គមអោយមានការរីកចម្រើន ។ លោកជំទាវបានបន្តថា ដើម្បីចៀសបានពីស្លាប់ដោយវីរុសកូវីដ១៩ បំលែងថ្មី (អូមីក្រុង) ក្មួយៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា ដូច្នេះសូមក្មួយៗ លោកគ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រៀមខ្លួន​សម្រាប់ដូសទី៤ផងដែរ។

យោងតាមរបាយកាណ៍​ លោក​ តង់​ ធារ៉ា​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​ កីឡា​ខេត្ត​ប៉ៃ លិន​ បានឱ្យ​ដឹងថា​ ឆ្នាំសិក្សាថ្មី២០២១-២០២២​ គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទូទាំង​ខេត្ត​នឹង​ដំណេីរការរៀន​ និងបង្រៀន​ មានមធ្យមសិក្សា​៩កន្លែង​ វិទ្យាល័យ​ចំនួន០២​ កន្លែង​ និងអនុវិទ្យាល័យ​ ចំនួន០៧​កន្លែង​
មានសិស្សសរុប​៥៧២៣​នាក់​ ក្នុងនោះស្រី​៣១១៦​នាក់​ បឋមសិក្សា​សាធារណៈ​ និងឯកជន​ ​ចំនួន​៥៦សាលា​ មានសិស្សសរុប​ ១១៧៥៤​ ស្រី​ ៥៦៩៥​នាក់​ មេតេយ្យ​សាធារណៈ​ មត្តេយ្យ​សហគមន៍​ និងមត្តេយ្យឯកជន​ ២០៦០​នាក់​ ស្រី​ ៨៣៧នាក់​។ បុគ្គលិក​អប់រំ​សរុប​ ៨២៥​ នាក់​ ស្រី​ ៤០១នាក់​។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.