ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ទ័ពជំនាន់ក្រោយត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង និងប្រែក្លាយអង្គភាពទ័ពជាមជ្ឍមណ្ឌលផលិតធនធានមនុស្ស

ទ័ពជំនាន់ក្រោយត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង និងប្រែក្លាយអង្គភាពទ័ពជាមជ្ឍមណ្ឌលផលិតធនធានមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទ័ពជំនាន់ក្រោយត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង និងប្រែក្លាយអង្គភាពទ័ពជាមជ្ឍមណ្ឌលផលិតធនធានមនុស្ស

(ខេត្តកំពត)៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថាទម្រាំពង្រឹង និងផ្លាស់ប្តូរផ្នត់គំនិតទ័ពបានមកដល់បច្ចុប្បន្ននេះ យោធិនរៀមច្បងបានលះបង់ និងបង្ហូរឈាមស្រស់សាច់ស្រស់ច្រើនណាស់។ដូច្នេះទ័ពជំនាន់ក្រោយត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង ពិសេសការពារសន្តិភាព និងរួមគ្នាប្រែក្លាយអង្គភាពទ័ពឲ្យទៅជាមជ្ឍមណ្ឌលផលិតធនធានមនុស្សដ៏មានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងពិធីប្រកាសបង្កើតផ្នែកសិករងក្រុងបូកគោ តែងតាំងផ្លាស់ប្តូរមុខដំណែង បំពាក់ឋានរស័ក្តិ និងបញ្ចូលក្របខ័ណ្ឌពលទាហ៊ាន នៅតំបន់ប្រតិបត្តិការសិករងខេត្តកំពត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា កងទ័ពត្រូវរក្សា ស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺនម៉ាត់នូវរដ្ឋធមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ល័ក្ខន្តិកទូទៅ បទវិន័យទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗ និងរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

ឯកឧត្តម បានបញ្ជាក់ផងដែរថា កងទ័ពត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំលើការអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការថ្មីៗ ដើម្បីលើកកម្ពស់មនសិកាស្នេហាជាតិ សំដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ចថ្មីរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ អធិបតេយ្យភាព និងបរណភាពទឹកដី ពិសេសសន្តិភាព ដែលសម្តេចតេជោហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនជាតិមាតុភូមិ ហើយក្នុងប្រត្តិសាស្ត្ររបស់កម្ពុជា៥០០ឆ្នាំមុនមិនធ្លាប់មានសុខសន្តិភាពពេលផ្ទៃប្រទេសដូច្នេះទេ។

ឯកឧត្តមហ៊ុន ម៉ាណែតបានស្នើដល់កងទ័ពជំនាន់ក្រោយត្រូវធ្វើយ៉ាងណា ថែរក្សការពារ និងពង្រឹងគុណតម្លៃនៃការលះបង់របស់យោធិនរៀមច្បងយើងឲ្យបាន ពិសេសអរគុណសន្តិភាព ស្រឡាញ់សន្តិភាព គាំទ្រ និងរក្សាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅមុខទៀត។ ពិសេសកងទ័ពត្រូវខិតខំបង្កើតចំណេះ ជំនាញ គុណធម៌ គោរពវិន័យ គោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ និងមហាជនទូទៅដោយស្មោះស្រ័គ្រ ពោលគឺប្រែក្លាយអង្គភាពទ័ពឲ្យទៅជាមជ្ឍមណ្ឌលផលិតធនធានមនុស្សដែលមានសមត្ថភាព និងមានប្រសិទ្ធភាពខ្ពស់៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.