ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

រដ្ឋមន្ដ្រី លឹម គានហោ ជួបសំណេះសំណាល និងចែកអំណោយជូនលោកតា លោកយាយមានជីវភាពខ្វះខាត ជិត១,០០០នាក់ នៅស្រុកពញាឮ ខេត្ដកណ្ដាល

រដ្ឋមន្ដ្រី លឹម គានហោ ជួបសំណេះសំណាល និងចែកអំណោយជូនលោកតា លោកយាយមានជីវភាពខ្វះខាត ជិត១,០០០នាក់ នៅស្រុកពញាឮ ខេត្ដកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន៩៨៣នាក់ ក្នុងស្រុកពញាឮ។

មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកតា លោកយាយទូទាំងស្រុកពញាឮ ជាពិសេស លោកតា លោកយាយ ដែលអញ្ជើញមកទទួលអំណោយនាព្រឹកនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ សម្ដេច បានណែនាំឲ្យយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នារដូវរំហើយ ដែលអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី និងក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់ជូនលោកតា លោកយាយ ដែលមានជីវភាពខ្វះខាតទូទាំងស្រុកពញាឮ ចំនួន៩៨៣នាក់ ដោយម្នាក់ៗទទួលបានភួយចំនួន០១ និងថវិកាចំនួន១០ម៉ឺនរៀល និងដោយឃើញការលំបាករបស់លោកតា លោកយាយមួយចំនួនពិបាកក្នុងការធ្វើដំណើរ លោកក៏បានជួយឧបត្ថម្ភឈេីច្រត់មួយចំនួន សម្រាប់ពួកគាត់ផងដែរ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល និងបានណែនាំបន្ថែមដល់រដ្ឋបាលស្រុកពញាឮ ត្រូវតាមដានជាប់ជាប្រចាំ ពិសេសចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនទាំងអស់ក្នុងស្រុកពញាឮ ធ្វើយ៉ាងណាកុំឲ្យបងប្អូនស្លាប់ដោយសារខ្វះស្បៀងអាហារ ដោយយេីងមិនបានដឹង និងមិនបានជួយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.