ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ឯកឧត្តម សុខ ប្រសិទ្ធិ៖ សិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានច្បាប់ធានាយ៉ាងពេញលេញ ប៉ុន្តែមិនអនុញ្ញាតឱ្យប៉ះពាល់អ្នកដទៃ និងសន្តិសុខជាតិនោះទេ

ឯកឧត្តម សុខ ប្រសិទ្ធិ៖ សិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានច្បាប់ធានាយ៉ាងពេញលេញ ប៉ុន្តែមិនអនុញ្ញាតឱ្យប៉ះពាល់អ្នកដទៃ និងសន្តិសុខជាតិនោះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សុខ ប្រសិទ្ធិ៖ សិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានច្បាប់ធានាយ៉ាងពេញលេញ ប៉ុន្តែមិនអនុញ្ញាតឱ្យប៉ះពាល់អ្នកដទៃ និងសន្តិសុខជាតិនោះទេ

.com/img/a/

ឯកឧត្តម សុខ ប្រសិទ្ធិ៖ សិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានច្បាប់ធានាយ៉ាងពេញលេញ ប៉ុន្តែមិនអនុញ្ញាតឱ្យប៉ះពាល់អ្នកដទៃ និងសន្តិសុខជាតិនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ «យោងតាមច្បាប់ និងបទបញ្ញត្តិនានារបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែច្បាប់មិនអនុញ្ញាតឱ្យនរណាម្នាក់អាចធ្វើប៉ះពាល់សេចក្តីថ្លៃថ្នូរបស់អ្នកដទៃ ប៉ះពាល់ប្រយោជន៍ ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសនោះគឺសន្តិសុខជាតិនោះទេ ដូចដែលមានចែងក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពជា»។

ឯកឧត្តម បានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចពិភាក្សាស្តីពី «ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ រាជធានីភ្នំពេញ។

ឯកឧត្តម បានបន្តទៀតថា៖ សិទ្ធសេរីភាពសារព័ត៌មាននៅកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិយ៉ាងពិតប្រាកដ ដូច្នេះហើយទើបសេរីភាពព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន ដែលត្រូវបានធានាក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធអន្តរជាតិនានា ជាពិសេស សិទ្ធិជាច្រើនដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានអនុម័តតាំងពីឆ្នាំ១៩៩៣ មកម៉្លេះ។

ឯកឧត្តមក៏បានបន្ថែមផងដែរថា៖ បើទោះជាមានអ្នកសារព័ត៌មានមួយចំនួនធំបានបំពេញតួនាទីរបស់ខ្លួនត្រឹមត្រូវស្របតាមវិជ្ជាជីវៈយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច បានទទួលរងបណ្តឹងទាំងក្នុងរឿងស៊ីវិល ព្រហ្មទណ្ឌ និងករណីដទៃផ្សេងទៀតផងដែរ។ ហើយជាការឆ្លើយតប ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែយកចិត្តទុកដាក់ និងជួយសម្របសម្រួលដោះស្រាយបញ្ហានានាដល់អ្នកសារព័ត៌មាន ដើម្បីធានាបានការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ ជាក់ស្តែងក្រសួងបានបង្កើតគណៈកម្មការនីតិកម្ម គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន និងក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គភាពជំនាញក្នុងការអនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានផងដែរ៕

.com/img/a/
.com/img/a/
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.