ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

​អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ការរៀបចំ​ឯកសា​រការ​ងារ​កាត់​ដី​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដីរ​ដ្ឋ​យូរ​ឆ្នាំ​

​អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​ការរៀបចំ​ឯកសា​រការ​ងារ​កាត់​ដី​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដីរ​ដ្ឋ​យូរ​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ឯកសា​រការ​កាត់​ដី ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ កងកម្លាំង ដែល​រស់នៅ​លើ​ដី​រដ្ឋ នៃ​ភូមិសាស្ត្រ​ខេត្ត​កំពត ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត មន្ទីរ អង្គភាព និង​អាជ្ញាធរ​ក្រុង ស្រុក ឃុំ​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​តាម​របាយការណ៍​របស់​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត បានបញ្ជាក់​ថា កន្លងមក​មាន​មន្ទីរ​អង្គភាព​ដែល​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ និង​កងកម្លាំង ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​នៅ​លើ​ដី​របស់​រដ្ឋ មាន​សរុប​ចំនួន​៨​អង្គភាព រួចមកហើយ បច្ចុប្បន្ន​មាន​ចំនួន ៦​អង្គភាព​ទៀត កំពុង​ដាក់​ពាក្យ​ស្នើសុំ​បន្ថែម​។ ក្នុងនោះ​មាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មាន​ចំនួន ១១​ទីតាំង មាន​១៧ កន្លែង ស្មើ​១៥៥​គ្រួសារ , សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត មាន​១ ទីតាំង មាន​៣​កន្លែង​ស្មើនឹង​៣២​គ្រួសារ​, វិទ្យាល័យ​ហ៊ុន​សែន​ឈូក​មាន​ចំនួន​១​កន្លែង​ស្មើនឹង ២០​គ្រួសារ​, រោងចក្រ​ជី​ហ្វូ​ស្វា​តស្រុក​បន្ទាយមាស​១ កន្លែង​ស្មើ ៩០​គ្រួសារ , អតីត​ដី​និង​អគារ​ការិយាល័យ​ពាណិជ្ជកម្ម​ស្រុក​កំពង់ត្រាច ១​កន្លែង​ស្មើ​៨​គ្រួសារ​,​សាលាខេត្ត​ថ្មី ដែល​អតីត​ផ្ទះ​មុខងារ​ខេត្ត ក្រុង​កំពត ១​ន្លែ​ង​ស្មើ​១​គ្រួសារ ដែល​បច្ចុប្បន្ន​សំណើ​ទាំងអស់នេះ ខ្លះ​នៅ​មិនទាន់​មាន​ឯកសារ​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​នៅឡើយ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បញ្ហា​ការផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ គឺជា​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​តែងតែបាន​នឹង​កំពុង​យកចិត្តទុកដាក់​ជំរុញ​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។

​ពាក់ព័ន្ធ​នឹង​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ឬ​ដី​លំនៅដ្ឋាន​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​កងកម្លាំង ដែល​ត្រូវ​កាត់​ចេញពី​ដី​សារពើ​ភណ្ឌ​របស់​រដ្ឋ ដែល​ពួក​គាត់​រស់នៅ​កាន់កាប់​យូរ​ឆ្នាំ​មកហើយ​នោះ គឺ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន តែង​បាន​ដាក់ចេញ​គោលការណ៍​ណែនាំ ផ្អែក​តាម​ច្បាប់​គតិយុត្ត​នានា​ឱ្យ​រាជធានី ខេត្ត​អនុវត្ត​កាត់​ឆ្វៀល​ជូន​ពួកគាត់​ឲ្យកាន់កា​ប់​ឆាប់រហ័ស​ស្រប​តាម​លក្ខណៈ​ច្បាប់​។ ប៉ុន្តែ​ដោយឡែក​ពាក់ព័ន្ធ​ការអនុវត្ត​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​នៃ​ការ​កាត់​ដី​ចេញពី​សារពើ​ភណ្ឌ​របស់​រដ្ឋ​ឲ្យស្រប​តាម​លក្ខណៈ​ច្បាប់​សម្រាប់​ជូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ និង​កងកម្លាំង​នៅក្នុង​ខេត្ត​កំពត​កន្លងមក មាន​លក្ខណៈ​ស្មុគស្មាញ​អូសបន្លាយ​យូរ​ឆ្នាំ ពី​អាណត្តិ​អភិបាល​ខេត្ត​មួយ​ទៅ​អភិបាលខេត្ត​មួយ​។ ដូច្នេះ​ដើម្បី​ជំរុញ​ការងារ​ឲ្យបាន​សម្រេច​ឆាប់រហ័ស​បញ្ចៀស​បាន​នូវ​បញ្ហា​ប្រឈម​នានា​បន្តទៀត ។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​សំណូមពរ ឱ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ លើក​ជា​បញ្ហា​ក្នុង​កិច្ចប្រជុំ​ដើម្បី​រួមគ្នា​ពិនិត្យ​ពិភាក្សា និង​វាយតម្លៃ​លើ​ទីតាំង​ដី​នីមួយៗ​ជាក់ស្ដែង សម្រាប់​បានជា​មូលដ្ឋាន ក្នុង​ការជំរុញ​ដល់​អ្នក​កាន់កាប់​អាស្រ័យ​ផល រៀបចំ​ឯកសារ​គ្រប់គ្រាន់​ត្រឹមត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ឲ្យបាន​ស្រប​តាម​នីតិវិធី​ច្បាប់ ប្រកបដោយ​តម្លាភាព បញ្ចៀស​បាន​នូវ​ការកេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ ជូន​អ្នក​កាន់កាប់ ពោល​គឺ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ និង​កងកម្លាំង​ដែល​បាន​អាស្រ័យ​ផល​រស់នៅ​ជាក់ស្ដែង​ដើម្បី​ផុត​ក្ដី​កង្វល់​បារម្ភ​បន្ត​ទៀត​សម្រាប់​ពួកគាត់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.