ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី

បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​គ្មាន​សណ្តាប់ធ្នាប់ ត្រូវបាន​រុះរើ​អស់​យ៉ាងច្រើន ក្រោម​ចំណាត់ការ​ម៉ឺងម៉ាត់​របស់​អាជ្ញាធរ និង​មាន​ខ្លះទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត​

បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​គ្មាន​សណ្តាប់ធ្នាប់ ត្រូវបាន​រុះរើ​អស់​យ៉ាងច្រើន ក្រោម​ចំណាត់ការ​ម៉ឺងម៉ាត់​របស់​អាជ្ញាធរ និង​មាន​ខ្លះទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​តាម​ទូរស័ព្ទ​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​គ្មាន​សណ្តាប់ធ្នាប់​នៅក្នុង​តំបន់​មិន​រៀបរយ​ជាច្រើន លើ​ផ្ទៃ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជាប់​ព្រំប្រទល់​ទន្លេ​ទាំង​៧ រួមមាន ខណ្ឌ​ព្រែក​ព្នៅ ជ្រោយចង្វារ ឫស្សីកែវ ដូនពេញ ចំការមន ច្បារអំពៅ និង​ខណ្ឌ​មានជ័យ ត្រូវបាន​ម្ចាស់​រុះរើ និង​ខ្លះទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត គិត​ចាប់ពី​ថ្ងៃ​ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ និង​កំពុង​រើ​ចេញ​ជា​បន្តបន្ទាប់​។​

នេះបើតាមការអោយ​តាមការស្រង់សម្តីរបស់បណ្តាញព័ត៌មាន ពាក់ព័ន្ធ​ចំណាត់ការ​របស់​អាជ្ញាធ​រ​រាជធានី​ភ្នំពេញ លើ​បញ្ហា​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​គ្មាន​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដដែល​រូបនោះ​បាន​បញ្ជាក់បន្ថែម​ថា «​ដំណើរការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទទួលយកបាន ផ្តើមចេញ​ពី​ការយល់ដឹង ការទទួលស្គាល់ និង​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​»​។​

​ជាមួយ​បញ្ហា​នេះ​មាន​ការលើកឡើង​ថា តើ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​គ្មាន​សណ្តាប់ធ្នាប់​ទាំងអស់​នោះ​នឹង​ទៅណា ក្រោយ​បាន​រុះរើ និង​ខ្លះ​ស្ម័គ្រចិត្ត​ចាកចេញ ? ឆ្លើយតប​នឹង​សំណួរ​នេះ​លោក ម៉េត មាស​ភក្តី បាន​រៀបរាប់​ថា ពាក់ព័ន្ធ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​មួយចំនួន​ដែល​ទើប​ទំលាក់​កូន​ត្រី​ចូល​បែ មុន​ការជូនដំណឹង បាន​សំណូមពរ​យ៉ាងទទូច​ស្នើ​ពន្យា​ពេលវេលា​រុះរើ ដោយ​កត្តា​ជីវភាព​ដ៏​ចាំបាច់ យើង​ពុំ​អនុញ្ញាត​បន្ត​ទុក​បែ​ត្រី​យ៉ាង​អនាធិបតេយ្យ ពាសវាល​ពាសកាល​តាម​ដង​ទន្លេ​នៅ​កន្លែង​ចាស់​សព្វថ្ងៃនេះ និង​ត្រូវ​បន្ត​រុះរើ​ចាក​ចេញ​អោយអស់ និង​ស្អាតបាត ប៉ុន្តែ​អាច​រៀបចំ​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន នៅ​ភាគ​ខាងជើង​ខណ្ឌ​ព្រែក​ព្នៅ ក្បែរ​ព្រំប្រទល់​ខេត្ត​កណ្តាល ដោយ​មាន​ការសន្យា​ច្បាស់លាស់ និង​ការរៀបចំ​ឲ្យមាន​សណ្តា​ប់​ធ្នាប់ របៀបរៀបរយ ពុំ​មាន​បង្ក​ផលប៉ះពាល់​ណាមួយ​ពិសេស​បរិស្ថាន​ទន្លេ​។​

​តាម​ប្រភព​ព័ត៌មាន​ដែល​អង្គភាព​ព័ត៌មាន ទទួល​បាន​ឲ្យដឹងថា ចំនួន​ប្រមាណ​៨០-៩០​ភាគរយ នៃ​ផ្ទះ​បណ្ដែត​ទឹក និង​បែ​ត្រី​របស់​ជនជាតិ​វៀតណាម ត្រូវបាន​រុះរើ និង​ចាកចេញ​រួចរាល់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ នៅសល់​មួយចំនួន​តូច​ទៀត​បាន​នឹង​កំពុង​រុះរើ និង​ចាកចេញ​បណ្តើរៗ​ហើយ​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជា​ឱ្យ​រុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ ដោយ​ទុក​ពេល​១០​ថ្ងៃ​ឱ្យ​ម្ចាស់​ទាំងនោះ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់​។ ពី​ថ្ងៃ​ទី​០២ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​។​

​កន្លងមក​មាន​ជន​ឱកាសនិយម​មួយចំនួន​បាន​លប​លួច​ធ្វើ​ប​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បានប្រែក្លាយ ជា​កន្លែង​ស្នាក់ នៅ​ដោយ​ខុស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូច​គុណភាព​ទឹក បំពុល​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខ​ភាព​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.