ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ

​រថយន្ត​ដឹក​ដំឡូង​ចុះ​ចំណោត សាង​លេខ​មិន​ចូល ធ្លាក់​ចេញពី​ផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖  នា​ព្រឹក​ថ្ងៃទី​០៦ ខែ មករា ឆ្នាំ​២០១៦​វេលា​ម៉ោង ៩:៣០ នាទី​ព្រឹក កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​មួយ​បាន ដោយ​រថយន្ត​ដឹក​ដំឡូង​មី​យី​ឌុប​ប្រាំ​ផ្លូវ​ពណ៏​សពាក់​ផ្លាកលេខ  ៣A . ០៦៥៨ ព្រៃវែង​បាន​ក្រឡាប់​ធ្លាក់​ចេញផុត​ពី​ផ្លូវ ។​

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៩៥ , ៩៦​ស្ថិតនៅក្នុង ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក អូ​រាំង ខេត្ត មណ្ឌលគិរី ដោយ​មិន​បាន​បង្ក​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អ្នក​ដ៏​ទៃ​នោះទេ​។

​ មូលហេតុ​ដែល​បណ្តាលឲ្យ​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​ផ្លូវ​ចុះ​ចំណោត​ខ្លាំង ហើយ​រថយន្ត​ច្រាល​សាង​លេខ​មិន​ចូល​ក្នុង​កំរិត​ល្បឿន​លឿន​ជ្រុល ក៏​បណ្តាលអោយ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​ដៃចង្កូត​បាន​ក្នុងស្ថានភាព​នោះ​ ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​រហូត​ដល់​ធ្លាក់​ផ្លូវ​តែម្តង អ្នកបើកបរ​ឈ្មោះ គង់ ហាត ភេត​ប្រុស អាយុ ៣៥​ឆ្នាំ​រស់នៅ ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។ ចំណែកឯ​ព្រូ​មានឈ្មោះ លី មិញ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ទីលំនៅ​ភ្នំពេញ រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ និង គាប​ដៃ​ខាងឆ្វេង អ្នកជំងឺ​ត្រូវបាន​ឡាន​សង្គ្រោះ​ដឹក​យក​ទៅ​​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ ខេត្ត​មណ្ឌលគិរី ៕

​ដោយ : គឹម ចំរើន​

 

2016_01_06g (1) 2016_01_06g (2) 2016_01_06g (3)

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.