នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០២៦នេះនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ
បានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។
នៅឃុំរស្មីសាមគ្គីនេះបានរៀបចំគម្រោងដាក់ឱ្យដេញថ្លៃការ
ការសាងសង់ឬការងារ
ជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង1,696គ,ម ទទឹង6ម កម្រាស់0,15ម សាងសង់លូរំដោះទឹកមុខកាត់ 800មម ប្រវែង140ម រៀបប្រអប់ដោះទឹក(រឺហ្គា) 10កន្លែង ដាំបង្គោលសុវត្ថិភាពផ្លូវលើលូ40ដើម និងដាក់ស្លាកសញ្ញាគម្រោង 02កន្លែង។
ការថែទាំ
ធានាឱ្យស្ថានភាពផ្លូវ និងសំណង់លូរំដោះទឹក នៅស្អាតក្នុងរយះពេល ៦ ខែបន្ទាប់បព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន195,560,300 រៀល (មួយរយកៅសិបប្រាំលានប្រាំរយហុកសិបពាន់បីរយរៀលគត់) ។
ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុនក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន ០៩ ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ហុឹងម៉េងត្រេនស្ព័ត១)អ្នកដេញថ្លៃឈ្មោះ ថៃសុខសាន្ដ បានដាក់ដេញក្នុងតម្លៃ ៤១.៩២០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់
ជួសជុលផ្លូវក្រាលក្រួសធម្មជាតិ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំនេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថា
មានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់។សូមអរគុណ!

រួបភាពគេហទំព័ររស្មីស្វាយរៀង

រួបភាពគេហទំព័ររស្មីស្វាយរៀង




