ប៉ៃលិន៖រដ្ឋបាលខេត្តប៉ៃលិន បានជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅមកលេងស្រុកកំណើតជួបជុំ បងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បាន រៀបចំរថយន្តក្រុង (City Bus) សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេ នសាធារណៈរយៈពេល ០៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយមិនគិតថ្លៃសម្រាប់ការធ្វើដំណើរពី ភ្នំពេញ–ប៉ៃលិន–ភ្នំពេញ តាមទីតាំង និងពេលវេលាដូចខាងក្រោម៖
ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦.៣០នាទីព្រឹក ដល់ម៉ោង ១១.៣០នាទីព្រឹកចំណតចេញនិងចំណតមកដល់កន្លែងតែមួយគឺសំរាប់ខេត្តប៉ៃលិន ចំណតរថយន្តនៅខាងជើងរបង សាលាខេត្តប៉ៃលិន។
ឯនៅរាជធានីភ្នំពេញ ទាំងចេញដំណើរនិងទាំងមកដល់គឺនៅចំណតរថយន្តស្ថានីយរថយន្តក្រុង សួនច្បារឬស្សីកែវ៕




