ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំធំ ទេពឧកញ្ញា ឃ្លាំងមឿង សាលាខេត្ត មានរៀបចំកម្មវិធីជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់សឹករងខេត្តពោធិ៍សាត់ ក្នុងក្របខណ្ឌសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកស្នងការ និងលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការ និងលោកមេបញ្ជាការរងតំបន់សឹករងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី បានអានរបាយការណ៍ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ និងក្រសួងរ៉ែ និងថាមពល ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់កងកម្លាំងនៅខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល តែងតែផ្តល់ការគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ដល់កងកម្លាំង តាមរយៈការផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកា ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាការបង្ហាញពីស្មារតីយកចិត្តទុកដាក់ និងចំណងសាមគ្គីភាពដ៏រឹងមាំក្នុងក្របខណ្ឌសម្ព័ន្ធមេត្រីភាព។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងបីប្រភេទ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី និងភារកិច្ចនៅតាមមូលដ្ឋាន ព្រមទាំងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដីជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កងកម្លាំងទាំងបីប្រភេទ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ និងបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម កែវ រតនៈ ក៏បានលើកឡើងអំពីឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសង្កត់ធ្ងន់លើការបន្តការពារបូរណភាពទឹកដី និងការចូលរួមរបស់កងកម្លាំងក្នុងការបំពេញតួនាទីតាមភារកិច្ច និងការណែនាំរបស់ថ្នាក់ដឹកនាំ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាឱកាសមួយសម្រាប់ពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងក្រសួងរ៉ែ និងថាមពល ជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តពោធិ៍សាត់ ព្រមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅមូលដ្ឋាន។
ជាចុងបញ្ចប់កម្មវិធី ឯកឧត្តម កែវ រតនៈ បានប្រគល់ថវិកាជូនដល់កងកម្លាំងទាំងបីប្រភេទ ក្នុងមួយអង្គភាពទទួលបានថវិកាចំនួន៤លានរៀល និងកងកម្លាំងក្នុង១នាក់ ទទួលបានថវិកាចំនួន១០មុឺនរៀល អង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ មី១កេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.