ស្វាយរៀង÷ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផល ការអនុវត្តសេចក្តីណែនាំលេខ ០០៣សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែន លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាច្រើនរូបទៀត។




