ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជំនន់ទឹកភ្លៀងនេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃ បណ្តាលឱ្យទឹកហូរជន់លិច និងប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងផលដំណាំកសិកម្មមួយចំនួន។

ក្នុងឱកាសចុះជួបប្រជាពលរដ្ឋ លោកស្រីបណ្ឌិត បាន ស្រីមុំ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។

លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយបានណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ឱ្យចុះពិនិត្យស្ថានភាពជាក់ស្តែង និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

លោកស្រីអភិបាលខេត្តបានលើកឡើងថា គ្រោះមហន្តរាយធម្មជាតិមិនអាចកំណត់ទុកជាមុនបានឡើយ ដូច្នេះ រាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកស្រីក៏បានថ្លែងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការត្រៀមបង្ការ តាមដានស្ថានភាព និងជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ប្រឈមនានា។ លោកស្រីបានណែនាំឱ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើមានស្ថានការណ៍ប្រឈម ត្រូវចាត់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព និងរាយការណ៍ជូនថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ទំនាប សូមបង្កើនការប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ ប្រសិនបើមានស្ថានភាពប្រឈម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស។

លោកស្រីក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុមារតូចៗ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការលង់ទឹក ព្រមទាំងយកចិត្តទុកដាក់លើសុខភាព និងអនាម័យ ដូចជា លាងដៃជាមួយសាប៊ូ ផឹកទឹកឆ្អិន និងដេកក្នុងមុងជាប្រចាំ ដើម្បីបង្ការជំងឺផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

បើតាមរបាយការណ៍បឋម ជំនន់ទឹកភ្លៀងដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានប៉ះពាល់ដល់ឃុំ-សង្កាត់ចំនួន ៦ ស្មើនឹង ១៩ភូមិ និងប្រជាពលរដ្ឋចំនួន ២៣២ខ្នងផ្ទះ។ ជំនន់ក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ ផ្លូវបេតុង និងបណ្តាលឱ្យផលដំណាំកសិកម្មរងការខូចខាតមួយចំនួនធំ។ ជាអកុសល គ្រោះទឹកជំនន់នេះក៏បានបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត ដោយសារត្រូវទឹកគួច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.