ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ៖ នៅសាលាឃុំ ទន្លូង បានរៀបចំគម្រោងនៃការដេញថ្លៃ ផ្លូវបេតុងអាមេចំនួន១ខ្សែការ​សាងសង់ឬការងារសាងសង់ផ្លូវបេតុងអាមេប្រវែង ០.២១២គ.ម ទទឹង ៦ម៉ែត្រ កម្រាស់បេតុង ១៥០មម។
ការ​ថែទាំ​
រយៈពេល០៦ខែតំលៃ​ប៉ាន់​ស្មាន១៥៩.៤២៨.៨០០រៀល (មួយរយហាសិបប្រាំបួនលានបួនរយម្ភៃប្រាំបីពាន់ប្រាំបីរយរៀលគត់)។

 

ការបើកសំណើរដេញថ្លៃនេះធ្វើឡើងនៅសាលា ទន្លូង នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមហ៊ុនទទួលបានគម្រោងសាងសង់មានឈ្មោះក្រុមហ៊ុន ទ្រីម៉ារឌី ឈ្មោះអ្នកដាក់សំណើរដេញថ្លៃ ទ្រីម៉ារឌី ដេញថ្លៃបានចំនួនទឹកប្រាក់ ១៥៥,៨២០,០០០រៀល តម្លៃទាបជាងគេ ដែលអាចទទួលយកបាន។

គេសង្កេតឃើញថាក្នុងការដេញថ្លៃគម្រោងនេះមានក្រុមហ៊ុនជាច្រើនដែលមកដាក់សំណើរនៃការដេញថ្លៃតែដល់ពេលដេញថ្លៃគឺមានតែ០៦ក្រុមហ៊ុនធំៗនិងមានទឹកលុយច្រើនប៉ុណ្ណោះដែលបានដាក់ចូលដេញថ្លៃ ដោយក្រុមហ៊ុនផ្សេងៗទៀតនោះមិនបានដាក់ដេញថ្លៃនោះទេ ដែលគេហៅថា(គម្រោងមិនបែក)។

ប្រភពបានឲ្យដឹងថានៅមុនពេលដេញថ្លៃមានក្រុមហ៊ុនមួយបានដើរនិយាយថ្លៃជាមួយក្រុមហ៊ុនផ្សេងៗទៀតដែលខ្លួនចង់បានហើយពេលត្រូវរ៉ូវគ្នាហើយនោះក្រុមហ៊ុនផ្សេងទៀតនោះមិនអាចដាក់សំណើរដេញថ្លៃបានទេដោយចាំទទួលផលប្រយោជន៍ពីអ្នកចង់បានគម្រោងធ្វើផ្លូវនេះដែលគេហៅថាគម្រោងចរចា ។

មហាជនលើកឡើងថា ទង្វើបែបនេះធ្វើឲ្យបាត់បង់ថវិកាជាតិដែលរាជរដ្ឋាភិបាលបានដាក់ថវិកានេះដើម្បីឲ្យអភិវឌ្ឍន៍ភូមិឃុំសង្កាត់តែបែរជាបុគ្គលមួយចំនួនយកថវិការបស់រដ្ឋ នេះដាក់ក្នុងខោប៉ៅរៀងៗខ្លួនទៅវិញ ។

ទន្ទឹមនេះផងដែរពួកគាត់នាំគ្នាសប្បាយចិត្តនិងសាទរ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរភូមិឃុំស្រុក ដែលបង្កើតគម្រោងសាងសង់ផ្លូវនានានៅក្នុងភូមិឬសហគមន៍ដើម្បីឲ្យទៅប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលផងដែរ។

ពលរដ្ឋសុំសំណូមប្រដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្ដត្បូងឃ្មុំមេត្តាដាក់មន្ត្រីជំនាញ ស៊ើបអង្កេតករណីគម្រោងនៃការដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំនេះផងទានដើម្បីរក្សាថវិការបស់រដ្ឋដើម្បីអភិវឌ្ឍន៍ភូមិឃុំបន្តទៀត ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕សូមអរគុណ!

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.