នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ
នៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺបានរៀបចំធ្វើពិធីប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026
មានចំនួន០២ឃុំមាន÷
1:ឃុំក្រាំងចេក
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេប្រវែង 0,4គ,ម ទទឹង6ម កម្រាស់150មម ធ្វើស្មារផ្លូវទទឹង0,3ម ជួសជុលលូមុខកាត់1000មម ប្រវែង 7ម 01កន្លែង ដាំបង្គោលសុវត្ថិភាពផ្លូវលើលូចំនួន8ដើម និងដាក់ស្លាកសញ្ញាគម្រោង 01កន្លែង។
ការថែទាំ
ធានាឱ្យផ្លូវបេតុងនៅស្អាតក្នុងរយះពេល ៦ខែបន្ទាប់ពីបព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន267,093,300 រៀល (ពីររយហុកសិបប្រាំពីរលានកៅសិបបីពាន់បីរយរៀលគត់) ។
2. ឃុំពាំងល្វា
ការសាងសង់ឬការងារ
សាងសង់ផ្លូវបេតុងអាមេប្រវែង 0,42គ,ម ទទឹង6ម កម្រាស់150មម ធ្វើស្មារផ្លូវទទឹង 0,3ម និងដាក់ស្លាកសញ្ញាគម្រោង01កន្លែង ។
ការថថែទាំ
ធានាឱ្យផ្លូវបេតុងនៅស្អាតក្នុងរយះពេល ៦ខែបន្ទាប់ពីបព្ចាប់ការងារសាងសង់រួច ១០០%។តំលៃប៉ាន់ស្មាន305,212,400 រៀល (បីរយប្រាំលានពីររយដប់ពីរពាន់បួនរយរៀលគត់) ប្រាក់កក់ធានាការដេញថ្លៃ 7,121,700 រៀល ( ប្រាំពីរលានមួយរយម្ភៃមួយពាន់ប្រាំពីររយរៀលគត់ )។
ចំពោះការដាក់សំណើរដេញថ្លៃនៅព្រឹកនេះក្រុមហ៊ុនដែលបានមកដាក់សំណើរដេញថ្លៃមានច្រើនក្រុមហ៊ុន។
1=ឃុំក្រាំងចេក
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៨ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
( ភក្ដីអភិវឌ្ឍន៍ខនស្ក្រាក់សិន)អ្នកដេញថ្លៃឈ្មោះ អ៊ាងភក្ដី បានដាក់ដេញក្នុងតម្លៃ ១១២.៩០០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់
ផ្លូវបេតុងអាមេ។
2= ឃុំពាំងល្វា
ក្រុមហ៊ុនដែលដាក់ដេញថ្លៃមានចំនួន០៨ក្រុមហ៊ុនក្នុងនោះដែរក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនឈ្មោះ
(ហុឹងម៉េងត្រេនស្ព័ត១)អ្នកដេញថ្លៃឈ្មោះ ថៃសុខសានបានដាក់ដេញក្នុងតម្លៃ១០៣.០០០.០០០៛ដែលមានតម្លៃទាបជាងគេដូច្នេះគណៈកម្មការ
លទ្ធកម្មសម្រេចទទួលយកក្រុមហ៊ុននេះបាទសិទ្ធិក្នុងការសាងសង់សាងសង់ផ្លូវបេតុងអាមេ។
ចំពោះការប្រកាសបើកទទួលសំណើរដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៦នៅសាលាឃុំទាំង២នេះអង្គភាពសារព័ត៌មានយើងខ្ញុំសង្កេតឃើញថាមានក្រុមហ៊ុនទាំងនៅក្នុងខេត្តនឹងនៅតាមបណ្ដាលខេត្តនាៗ បានមកចូលរួម
ដាក់សំណើដេញថ្លៃប្រគួតប្រជែង ដោយសេរី និងយុត្តិធម៌នឹងមានតម្លាភាព ត្រឹមត្រូវស្របទៅតាមនីតិវិធីនៃច្បាប់ដេញថ្លៃ។សូមអរគុណ!




