ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​

ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖កងពលតូចអន្តរាគមន៍លេខ៩​ កងនគរបាលជាតិ​ វរសេនាតូចការពារព្រំដែនលេខ៧៩៣​ ឈរជេីងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ​ និងកងពលតូចអន្តរាគមន៍លេខ១២៨​ ឈរជេីងការពារនៅតំបន់អូរអាឡៃ​ ស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង​ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ និងនាំយកអំណាយដ៏ថ្លៃថ្លាបំផុតរបស់​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ​ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ​ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សូមកោតសរសេីរ​ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះនាយទាហាន​ ពលទាហាន​ នាយ​នគរបាល​ ពលនគរបាល​ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ដែលជាកងទ័ពជួរមុខ​ និងគំរូវីរភាពដ៏អង់អាចក្លាហានក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម​ ដេីម្បីការពារបូរណភាពទឹកដី​ ដែនអធិបតេយ្យជាតិ​ ខ្សែបន្ទាត់ព្រំដែន​ និងការពារប្រទេសជាតិពីចោរឈ្លានពាន​ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ គឺជាការចូលរួមចំណែកមួយ​ ដេីម្បីបង្ហាញពីការរួមសុខទុក្ខ និងការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ “ខ្មែរតែមួយ”​ ជាពិសេសការយកចិត្តទុកដាក់ រួមទាំងការគិតគូរពីសុខទុក្ខ​ និងទំនុកបម្រុងដល់ក្រុមគ្រួសារវីរកងទ័ព​ និងវីរនគរបាលរបស់យេីង។

ខេត្តព្រះវិហារ​​ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០២៦។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.