ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី"

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជិត​២០​នាក់​ដកហូត​ថ្នាំញៀន​១៤០​កញ្ចប់​តូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ជិត​២០​នាក់​រួម​ ​និង​ថ្នាំញៀន​ចំនួន​១៤០​កញ្ចប់​តូច ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការណ៍​ជាមួយ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ធ្វើ​ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន កាលពី វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​គ្មាន​លេខ​(​សំណង់​មិន​រៀបរយ​) ផ្លូវ​រថភ្លើង ក្រុម​២៦ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹង​ថា​ដោយ​បាន​ការអនុញ្ញាត​តាមរយៈ​ទូរស័ព្ទ​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចូលរួម​ផ្ទាល់​ពី​លោក អ៊ុ បញ្ញា ជា​ក្រឡាបញ្ជី​អម​ផង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ ស៊ិន វណ្ណ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ប្រតិបត្តិ​ការសរុប​ចំនួន​១៥​នាក់​បាន​ចុះ​ដល់​ចំណុច​ខាងលើ​ធ្វើ​ការត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៤០​កញ្ចប់​តូច និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៤​នាក់ ភេទ​ប្រុស​។​
​បន្ទាប់​មក​ក្រុម​ការងារ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​បង្ក្រាប​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៨​នាក់ ស្រី​០១​នាក់ និង​ម៉ូតូ​ចំនួន​១២​គ្រឿង​បន្ថែម​ទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.