ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី"

មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​១​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ព​នក ព​.​ស​.២៥៦២  ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលា​ប្រជុំ​ធំ​សាលាខេត្ត​ប៉ៃលិន មាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម លី វណ្ណ​សូត្រ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី តំណាង​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ថ្នាក់​ក្រសួង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រី​ពាក់ព័ន្ធ​គ្រប់ផ្នែក នៃ​មន្ទីរ​ដែនដី​ខេត្ត​ប៉ៃលិន សរុប​១៣០​នាក់ ។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ភារកិច្ច​ចម្បង​របស់​មន្ទីរ​គឺ​បាន​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ព្រមទាំង​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​ដើម ក្នុងនោះដែរ​មន្ទីរ​បាន​រៀប​ផែនការ​អនុវត្តន៍​គោលការណ៍​ចម្បង​៣​យ៉ាង​គឺ ការរៀបចំ​ដែនដី នគរូបនីយកម្ម ,​ការ​គ្រប់​គ្រង់​សំណង់ និង​ការងារ​គ្រប់​គ្រង់​ដីធ្លី ។​ថ្លែង​ក្នុង​ការបើក​សន្និបាត​នាពេល​នោះ​ដែរ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍​ណែនាំ និង​សុំ​ឲ្យ​មន្ទីរ ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​ការអនុវត្ត​ប្រកាស ក៏ ដូច​ជា​សេចក្តីណែនាំ របស់​ក្រសួង ជាពិសេស ត្រូវ​មាន​សាមគ្គី ឯកភាព និង​ត្រូវ​សហការ ជាមួយ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការអនុវត្ត​ឲ្យបាន​ល្អ នូវ​ផែនការ​ការងារ​របស់​ខ្លួន សំដៅ​ជំរុញ  ការ កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ការផ្តល់សេវា​សាធារណៈ​ប្រកប ដោយ​តម្លាភាព ប្រសិទ្ធភាព និង​ភាពងាយស្រួល រហ័ស ដល់​ប្រជាពលរដ្ឋ​យើង​។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ​ដែរ​ឯកឧត្តម លី វណ្ណ​សូត្រ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី តំណាង​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៍​មាន​ប្រសាសន៍​ជម្រុ​ដល់​មន្ត្រី​រៀបចំ​ដែនដី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការដោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី តាមរយៈ​ការចុះបញ្ជី​ដី ដើម្បីអោយ ស្របតាម​ផែនការ ដែល​ក្រសួង​បានកំណត់​, បន្ត​តាមដាន ត្រួតពិនិត្យ និង​ធ្វើ​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​បាន​មក​រស់នៅ ធ្វើ​កាន់កាប់​ដី​នៅ​ខេត្ត​ប៉ៃលិន ព្រមទាំង​បន្ត​ខិតខំ​យកចិត្តទុកដាក់ លើ​ការងារ​ត្រួតពិនិត្យ​សំណង់ និង​លក្ខណៈ​បច្ចេកទេស​សំណង់ និង​សោ​ភណ្ឌ​ភាព សណ្តាប់ធ្នាប់ នៃ​សំណង់ និង​បន្ត​ត្រួតពិនិត្យ​សំណង់​ខុសច្បាប់ ដោយ​ផ្សារភ្ជាប់ ជាមួយ​ការងារ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផងដែរ​៕

r190220g0 r190220g1a r190220g2 r190220g3 r190220g4 r190220g5 r190220g6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.