ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ

ភាគី​កម្ពុជា និង ភាគី​ថៃ ប្រារព្ធ​ពិធី​ទិវា​សម្អាត​អនាម័យ និង​បរិស្ថាន ក្រោម​ប្រធានបទ (​ដើម្បី​ផ្ទះ​យើង​ស្អាត​) ដែល​ប្រារព្ធ​ធ្វើ​នៅ​លើ​ស្ពាន​មិត្តភាព ( កម្ពុជា​.​ថៃ )….

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រុង​ប៉ោយប៉ែត​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ នេះ នៅវេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត និង​អាជ្ញាធរ​ខាង​ភាគី​ថៃ បាន​ប្រារព្ធ​ពិធី​ទិវា​សម្អាត​អនាម័យ និង​បរិស្ថាន ក្រោម​ប្រធានបទ (​ដើម្បី​ផ្ទះ​យើង​ស្អាត​) ធ្វើឡើង​នៅ​លើ​ស្ពាន​មិត្តភាព​( កម្ពុជា​.​ថៃ ) ។​

​ក្រោម​អធិបតីភាព លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត និង វត្តមាន​លោក វិ​ឆិត ឆាត​ផៃ​សិទ្ធ អភិបាលខេត្ត​ស្រះកែវ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់លំដាប់​ជាន់ថ្នាក់ និង​លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​ចូលរួម ប្រារព្ធ​ពិធី​ខាងលើនេះ យ៉ាងច្រើន​កុះក ក្នុង​ពី​ធី​ជំនួប​នា​ព្រឹក​នេះ ស្ថិត​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ជំនួប​រវាង​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ថៃ នៅ​ព្រឹក​នេះ អាជ្ញាធរ​ភាគី​ទាំងពីរ បាន​លើក ឡើង​ថា​៖ កិច្ចសហការ​រវាង​កម្ពុជា​-​ថៃ ជា​ចំណង​មិត្តភាព​មួយ ដែល​បង្កើន​ការស្និទ្ធស្នាល​គ្នា​និង​គ្នា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទាំង​នៅ​តាម​ច្រក​ក្រវាត់​ព្រំដែន កម្ពុជា​-​ថៃ គឺ​ត្រូវតែ​សហការគ្នា បង្ការ បង្ក្រាប ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ និង​ចូលរួម​ចំណែក ជួយ​សម្អាត​អនាម័យ និង​បរិស្ថាន រួមគ្នា​(​ដើម្បី​ផ្ទះ​យើង​ស្អាត​) ព្រោះនេះ​ជា​មុខ​ជា​មាត់​ប្រទេសជាតិ​រវាង​កម្ពុជា​-​ថៃ​។​

​គូសបញ្ជាក់​ផង​ដែល​៖ លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍​ក្នុង​ពិធី​ទិវា​សម្អាត​អនាម័យ និង​បរិស្ថាន ក្រោម​ប្រធានបទ (​ដើម្បី​ផ្ទះ​យើង​ស្អាត​) ថា​៖ អនាម័យ សំរាម គឺ​នៅតែ​ជាដើម​ចម ដែល​ប៉ះពាល់​ដល់ ជំវិញ​បរិស្ថាន និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​ជួយ​ថែរក្សា សម្អាត និង​វិច​ខ្ចប់​ទុក​ដាក់ សំរាម ដាក់​ក្នុង​ធុងសំរាម​អោយបាន​ត្រឹមត្រូវ មុន​ចេញពីផ្ទះ ទៅ​លក់ដូរ​នៅ​ផ្សារ រូង​ក្លឿរ ប្រទេស​ថៃ លោក​អភិបាល​បាន​បន្តទៀតថា​៖ សូម​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ សូម​ចូលរួម​សម្អាត សំរាម ទាំងអស់ ដើម្បី​ទីក្រុង​ស្អាត អនាម័យ បរិស្ថាន ស្អាត ហើយ​បងប្អូន​ប្រជាពលរដ្ឋ ក៏​ទទួលបាន​នូវ​សុវត្ថិភាព​ល្អ វា​អាច​ជួយ​កាត់បន្ថយ ការចំលង​មេរោគ និង​កាត់បន្ថយ​ចំលងជំងឺ​ឈឺ​ស្កាត់​មួយកំរិត​ថែម​ទៀត​៕
​

r190220d1 r190220d2 r190220d3 r190220d4 r190220d5 r190220d6 r190220d7 r190220d8 r190220d9 r190220d9a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.