ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី"

អបអរសាទរ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អាគារ​សាលប្រជុំ​ស្នាក់កា​រគណ​បក្ស ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​

អបអរសាទរ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អាគារ​សាលប្រជុំ​ស្នាក់កា​រគណ​បក្ស ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង : នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១២ កើត ខែ ភទ្របទ ឆ្នាំ រោង ឆ ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ កញ្ញា​ឆ្នាំ ២០២៤ រដ្ឋបាល​ឃុំ​សណ្ដៀ​ង​រាយ​បានរៀបចំ​ពិធី​សម្ពោធ​ដាក់​អត់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អាគារ​សាលប្រជុំ​ស្នាក់ការ​កណ្ដាល​គណបក្ស ឃុំ កណ្តៀង​ង​រាយ ស្ថិតនៅ​ភូមិ​បន្ទាយ ឃុំ កណ្ដៀង​រាយ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​
១.​ឯកឧត្តម ប៉េង ពោធិ​សា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណៈបក្ស​ខេត្ត​ស្វាយរៀង​។​

២.​ឯកឧត្តម ម៉ឹង ពន្លក សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ កណ្ដៀង​រាយ​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​រួមមាន​ឯកឧត្តម​លោកជំទាវ​ប្រតិភូ​អមដំណើរ​គណៈអធិបតី លោក​ប្រធាន អនុប្រធាន​និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​គណបក្ស​ស្រុក ប្រធាន​អនុប្រធាន​និង​សមាជិក​គណៈកម្មាធិការ​គណបក្ស​ឃុំ លោក លោកស្រី ថ្នាក់ដឹកនាំ​ភូមិ​ទាំងអស់​នៅក្នុង ឃុំ កណ្តៀង​រាយ​លោកនាយក​សាលា​បឋមសិក្សា​ទាំងអស់​ក្នុង ឃុំ កណ្ដៀង​រាយ កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោក​ប្រជា​ការពារ​ភូមិ​ទាំងអស់​ក្នុង ឃុំ កណ្តៀង​រាយ​។​

​សមិទ្ធផល​ថ្មី​ដែល​កំពុង​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ម៉ឹង ពន្លក សហការី​និង​សប្បុរសជន​ដែល​បាន​ចូល​រួមចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ឃុំ​នាពេល​នេះ​សរុប​ថវិកា​ទាំងអស់ ២២.១៥០ ដុល្លារ ។​

​ថែម​ទាំង​បំពាក់​គ្រឿង​ការិយាល័យ​មានដូចជា : តុ កៅអី កុំព្យូទ័រ និង​ថវិកា​ជូន​ដល់​សមាជិក​សមាជិកា​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ទាំងអស់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥០.០០០ (​ប្រាំ​ម៉ឺន​រៀល​) ផងដែរ​។​

​ជា​ចុងក្រោយ​ក៏​មាន​ការ​អញ្ជើញពិសា​អាហារ​សាមគ្គី​ដ៏​ធំ​មួយ​ដោយ​ទឹកមុខ​សប្បាយរីករាយ​ច្រៀង រាំ​លេង​កម្សាន ក្រោម​ដំបូល​សន្តិភាព​តែមួយ យើងទាំងអស់គ្នា សូម​អរគុណ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្ដេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ឈានទៅរក​ភាព​សម្បូរ​រុងរឿង ៕
ដោយ​លោក មាស សំអឿន​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.