ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

​ឯកឧត្តម ខូ​យ រី​ដា ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ របស់​ក្រុមយុវជន​គណបក្ស​ក្រុង​ពោធិ៍សាត់

​ឯកឧត្តម ខូ​យ រី​ដា ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ របស់​ក្រុមយុវជន​គណបក្ស​ក្រុង​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ពោធិ៍សាត់ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២៤ របស់​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ពោធិ៍សាត់​។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សិរី​មង្គល​ភូ​ស៊ីណូ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​មួយចំនួន​ទៀត នា​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៤​។​

​លោក ចាប នាង ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ពោធិ៍សាត់ បាន​រាយការណ៍​ថា បច្ចុប្បន្ន​សកម្មជន​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​សរុប​មាន​ចំនួន​៧៦​នាក់ ដោយឡែក​ក្រុង​ពោធិ៍សាត់​មាន​៣​ក្រុម​ផ្សេង​ទៀត គឺ​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុង​ពោធិ៍សាត់ ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព និង​ក្រុម​សមាគម​សិស្ស និស្សិត បញ្ញាវ័ន្ត​ក្មេង​វត្ត​។​

​សកម្មភាព​ការងារ​និង​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​ចុះ​មូលដ្ឋាន​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ធ្វើ​ជា​ភ្នាក់ងារ​គណបក្ស និង​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ក្ដាប់​ស្ថានភាព​សតិអារម្មណ៍​នៅ​មូលដ្ឋាន​។ យុវជន​យើង​មួយចំនួន​ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​ចូលរួម​ផ្ដល់​សេវា​សាធារណៈ ការងារ​សង្គម វប្បធម៌ សាសនា ការលើកកម្ពស់​វិស័យ​អប់រំ កីឡា និង​សុខមាលភាព​សង្គម​។ ជាមួយគ្នា​នេះ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​មូលដ្ឋាន ជាមួយ​ក្រុមការងារ​ថ្នាក់កណ្ដាល លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​អភិវឌ្ឍន៍ និង​បណ្ដាញ​សង្គម​ជាដើម​។ យើង​មាន​ការខ្វះខាត​មធ្យោបាយ និង​ថវិកា សម្រាប់​ជួយ​គាំទ្រ​ដល់​យុវជន​ដែល​មាន​ជីវភាព​ខ្វះខាត តែ​យុវជន​យើង​នៅតែ​មាន​ទឹកចិត្ត ឆន្ទះ និង​មនសិកា ក្នុង​ការជួយ​គាំទ្រ​ដល់​សកម្មភាព​ការងារ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​របស់​ក្រុម​យុវជន​ទាំង​អស់ ដែល​បាន​សហការ​គ្នា​ល្អ​ក្នុង​ការជួយ​ការងារ​បក្ស ការងារ​សង្គម និង​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ផ្សេងៗ​។ កិច្ចប្រជុំ​ថ្ងៃនេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​លទ្ធផល​ការងារ ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​យុវជន​ក្នុង​ឆ្នាំ​២០២៣​កន្លងមក និង​លើក​ឡើង​អំពី​ចំណុច​ខ្លាំង បញ្ហា​ប្រឈម សំណូមពរ ដើម្បី​ស្វែងរក​ដំណោះស្រាយ ឈាន​ទៅ​សម្រេច​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​។​

​ទិសដៅ​សំខាន់ៗ​ដែល​ត្រូវ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០២៤​នេះ ក្រុមយុវជន​ត្រូវ​សហការ​ឲ្យបាន​ស្អិតរមួត​ជាមួយ​គណបក្ស​ក្រុង សង្កាត់ និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ខិតខំ​ធ្វើ​អំពើ​ល្អ​ទាំង​ក្នុង​កិច្ចការរដ្ឋ ការងារ​បក្ស ការទំនាក់ទំនង​សាធារណៈ ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ ឲ្យ​គាំទ្រ​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​។ បន្ត​ចុះសួរសុខទុក្ខ និង​ជួយ​សមាជិក​បក្ស​នៅតាម​ខ្នង​ផ្ទះ ជាមួយ​ក្រុមការងារ​ចុះ​មូលដ្ឋាន​។ បន្ត​ចូលរួម​សកម្មភាព​សង្គម​លើ​កិច្ចការ​វប្បធម៌ សាសនា សិ​ល្បះ អប់រំ កីឡា សុខភាព និង​ជួយ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​។ ចូលរួម​កិច្ចការ​សាធារណៈមតិ ដើម្បី​គាំទ្រ​គណបក្ស​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម និង​ពង្រឹង​សមត្ថភាព​ជាប់​ជាប្រចាំ លើ​កិច្ចការ​ជំនាញ​និង​បច្ចេកវិទ្យា ព្រមទាំង​ត្រៀមលក្ខណៈ​ចូលរួម​គ្រប់​សកម្មភាព ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​។ ក្នុងឱកាស​នោះ​ក៏​មាន​ធ្វើ​ពិធី​ប្រគល់​លិខិត​សរសើរ ជូន​ដល់​ក្រុមយុវជន ដែល​បាន​ខិតខំ​បំពេញ​ការងារ​កន្លងមក​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.